ព្រះត្រៃបិដក ភាគ ០៦

ក្នុង​អភិធម្ម១​ ​អាច​ដើម្បី​ទូន្មាន​អន្តេវាសិក​ ​ឬ​សទ្ធិវិហារិក​ក្នុង​អភិ​វិន័យ១​ ​អាច​ដើម្បី​ដោះស្រាយ​នូវ​ទិដ្ឋិ​ខុស​ ​ដែល​កើតឡើង​ដល់​អន្តេវាសិក​ ​ឬ​សទ្ធិវិហារិក​ដោយ​ធម៌១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំង៥នេះឯង​ ​គួរឲ្យ​ឧបសម្បទា​ ​គួរឲ្យ​និស្ស័យ​ ​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​មិន​គួរឲ្យ​ឧបសម្បទា​ ​មិន​គួរឲ្យ​និស្ស័យ​ ​មិន​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​ទេ​ ​គឺ​ភិក្ខុ​មិន​ស្គាល់​អាបត្តិ១​ ​មិន​ស្គាល់​អនាបត្តិ១​ ​មិន​ស្គាល់​លហុកាបត្តិ១​ ​មិន​ស្គាល់​គរុកាបត្តិ១​ ​មិនបាន​ចេះចាំ​នូវ​បាតិមោក្ខ​ទាំងពីរ​ ​គឺ​ភិក្ខុ​បាតិមោក្ខ​ ​និង​ភិក្ខុនី​បាតិមោក្ខ​ ​(​ដោយ​ពិស្តារ​)​ ​មិនបាន​ចែក​ដោយ​ល្អ​ ​មិនបាន​ប្រព្រឹត្តទៅ​ដោយ​ល្អ​ ​(​ចាំស្ទាត់​រត់មាត់​)​ ​មិនបាន​វិនិច្ឆ័យ​ដោយ​ល្អ​តាម​សុត្ត​ ​(​ខន្ធកៈ​ ​និង​បរិវា​រៈ​)​ ​តាម​អនុព្យញ្ជនៈ​ ​(​បរិបូណ៌​ដោយបទ​ ​និង​អក្ខរ​)​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំង៥នេះឯង​ ​មិន​គួរឲ្យ​ឧបសម្បទា​ ​មិន​គួរឲ្យ​និស្ស័យ​ ​មិន​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥នេះ​ ​គួរឲ្យ​ឧបសម្បទា​ ​គួរឲ្យ​និស្ស័យ​ ​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​បាន​ ​គឺ​ភិក្ខុ​ស្គាល់​អាបត្តិ១​ ​ស្គាល់​អនាបត្តិ១​ ​ស្គាល់​លហុកាបត្តិ១​ ​ស្គាល់​គរុកាបត្តិ១​ ​ចេះចាំ​នូវ​បាតិមោក្ខ​ទាំងពីរ​ ​ដោយ​ពិស្តារ​ ​ហើយ​ចែក​ដោយ​ល្អ​ ​
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636793601212486988
ទៅកាន់ទំព័រ៖