ព្រះត្រៃបិដក ភាគ ០៦

ប្រព្រឹត្តទៅ​ដោយ​ល្អ​ ​វិនិច្ឆ័យ​ដោយ​ល្អ​តាម​សុត្ត​ ​តាម​អនុព្យញ្ជនៈ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំង៥នេះឯង​ ​គួរឲ្យ​ឧបសម្បទា​ ​គួរឲ្យ​និស្ស័យ​ ​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​មិន​គួរឲ្យ​ឧបសម្បទា​ ​មិន​គួរឲ្យ​និស្ស័យ​ ​មិន​គួរឲ្យ​សាមណេរ​បម្រើ​ទេ​ ​គឺ​ភិក្ខុ​មិន​ស្គាល់​អាបត្តិ១​ ​មិន​ស្គាល់​អនាបត្តិ១​ ​មិន​ស្គាល់​លហុកាបត្តិ១​ ​មិន​ស្គាល់​គរុកាបត្តិ១​ ​មាន​វស្សា​មិនទាន់​គ្រប់​ដប់១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំង៥នេះឯង​ ​មិន​គួរឲ្យ​ឧបសម្បទា​ ​មិន​គួរឲ្យ​និស្ស័យ​ ​មិន​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥​ ​គួរឲ្យ​ឧបសម្បទា​ ​គួរឲ្យ​និស្ស័យ​ ​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​បាន​ ​គឺ​ភិក្ខុ​ស្គាល់​អាបត្តិ១​ ​ស្គាល់​អនាបត្តិ១​ ​ស្គាល់​លហុកាបត្តិ១​ ​ស្គាល់​គរុកាបត្តិ១​ ​មាន​វស្សា​ដប់​
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 636793604267491724
ទៅកាន់ទំព័រ៖