ព្រះត្រៃបិដក ភាគ ០៦
ឬច្រើនជាងដប់ឡើងទៅ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើបាន។
ចប់ ឧបសម្បាទេតព្វបញ្ចកសោឡសវារៈ។
[៩៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួន គឺភិក្ខុមិនប្រកបដោយសីលក្ខន្ធជាអសេក្ខៈ១ មិនប្រកបដោយសមាធិក្ខន្ធជាអសេក្ខៈ១ មិនប្រកបដោយបញ្ញាខន្ធជាអសេក្ខៈ១ មិនប្រកបដោយវិមុត្តិក្ខន្ធជាអសេក្ខៈ១ មិនប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ១ មានវស្សាមិនទាន់គ្រប់ដប់១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ
ID: 636793604576919422
ទៅកាន់ទំព័រ៖