ព្រះត្រៃបិដក ភាគ ០៦
មិនប្រកបដោយបញ្ញាខន្ធជាអសេក្ខៈ ដោយខ្លួនឯង មិនបានដឹកនាំអ្នកដទៃឲ្យកាន់យកនូវបញ្ញាខន្ធជាអសេក្ខៈ១ មិនប្រកបដោយវិមុត្តិក្ខន្ធជាអសេក្ខៈ ដោយខ្លួនឯង មិនបានដឹកនាំអ្នកដទៃឲ្យកាន់យកនូវវិមុត្តិក្ខន្ធជាអសេក្ខៈ១ មិនបានប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ ដោយខ្លួនឯង មិនបានដឹកនាំអ្នកដទៃឲ្យកាន់យកនូវវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ១ មានវស្សាមិនទាន់គ្រប់ដប់១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុប្រកបដោយសីលក្ខន្ធជាអសេក្ខៈដោយខ្លួនឯង បានដឹកនាំអ្នកដទៃឲ្យកាន់យកនូវសីលក្ខន្ធជាអសេក្ខៈ១ ប្រកបដោយសមាធិក្ខន្ធជាអសេក្ខៈ ដោយខ្លួនឯង បានដឹកនាំអ្នកដទៃឲ្យកាន់យកនូវសមាធិក្ខន្ធជាអសេក្ខៈ១ ប្រកបដោយបញ្ញាខន្ធជាអសេក្ខៈ ដោយខ្លួនឯង បានដឹកនាំអ្នកដទៃឲ្យកាន់យកនូវបញ្ញាខន្ធជាអសេក្ខៈ១
ID: 636793605112670066
ទៅកាន់ទំព័រ៖