ព្រះត្រៃបិដក ភាគ ០៦

មានសតិ​ខ្ជាប់ខ្ជួន១​ ​មាន​វស្សា​ដប់​ ​ឬ​មាន​វស្សា​ច្រើនជាង​ដប់​ឡើង​ទៅ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំង៦នេះឯង​ ​គួរឲ្យ​ឧបសម្បទា​ ​គួរឲ្យ​និស្ស័យ​ ​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៦ដទៃទៀត​ ​មិន​គួរឲ្យ​ឧបសម្បទា​ ​មិន​គួរឲ្យ​និស្ស័យ​ ​មិន​គួរឲ្យ​សាមណេរ​បម្រើ​ទេ​ ​គឺ​ភិក្ខុ​វិបត្តិ​ចាក​សីល​ ​ក្នុង​អធិសីល១​ ​វិបត្តិ​ចាក​មារយាទ​ ​ក្នុង​អជ្ឈាចារ១​ ​វិបត្តិ​ចាក​ទិដ្ឋិ​ ​ក្នុង​សម្មាទិដ្ឋិ​ ​គឺ​ភិក្ខុ​លះបង់​សម្មាទិដ្ឋិ​ ​ហើយ​ទៅ​ប្រកបដោយ​អន្ត​គា​ហិ​ក​ទិដ្ឋិ​វិញ១​ ​ចេះដឹង​តិច១​ ​អាប់​ឥត​ប្រាជ្ញា១​ ​មាន​វស្សា​មិនទាន់​គ្រប់​ដប់១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំង៦នេះឯង​ ​មិន​គួរឲ្យ​ឧបសម្បទា​ ​មិន​គួរឲ្យ​និស្ស័យ​ ​មិន​គួរឲ្យ​សាមណេរ​បម្រើ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៦​ ​គួរឲ្យ​ឧបសម្បទា​ ​គួរឲ្យ​និស្ស័យ​ ​គួរឲ្យ​សាមណេរ​បម្រើ​បាន​ ​គឺ​ភិក្ខុ​មិនបាន​វិបត្តិ​ចាក​សីល​ ​ក្នុង​អធិសីល១​ ​មិនបាន​វិបត្តិ​ចាក​មារយាទ​ ​ក្នុង​អជ្ឈាចារ១​ ​មិនបាន​វិបត្តិ​ចាក​ទិដ្ឋិ​ ​ក្នុង​សម្មាទិដ្ឋិ១​ ​
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 636793605577086629
ទៅកាន់ទំព័រ៖