ព្រះត្រៃបិដក ភាគ ០៦

គួរឲ្យ​និស្ស័យ​ ​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​បាន​ ​គឺ​ភិក្ខុ​អាច​ដើម្បី​បម្រើ​ដោយខ្លួនឯង​ក្តី​ ​ឲ្យ​គេ​បម្រើ​ក្តី​នូវ​អន្តេវាសិក​ ​ឬ​សទ្ធិវិហារិក​ដែល​មាន​ជម្ងឺ១​ ​អាច​ដើម្បី​បំបាត់​ដោយខ្លួនឯង​ក្តី​ ​ឲ្យ​គេ​បំបាត់​ក្តី​ ​នូវ​សេចក្តី​អផ្សុក​របស់​អន្តេវាសិក​ ​ឬ​របស់​សទ្ធិវិហារិក១​ ​អាច​បន្ទោបង់​ដោយខ្លួនឯង​ក្តី​ ​ឲ្យ​គេ​បន្ទោបង់​ក្តី​ ​នូវ​សេចក្តី​សង្ស័យ​ដែល​កើតឡើង​ចំពោះ​អន្តេវាសិក​ ​ឬ​សទ្ធិវិហារិក​ ​ដោយ​ធម៌១​ ​ស្គាល់​អាបត្តិ១​ ​ស្គាល់​វិធី​ដែល​ចេញ​ចាក​អាបត្តិ១​ ​មាន​វស្សា​ដប់​ ​ឬ​ច្រើនជាង​ដប់​ឡើង​ទៅ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥៦នេះឯង​ ​គួរឲ្យ​ឧបសម្បទា​ ​គួរឲ្យ​និស្ស័យ​ ​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៦ដទៃទៀត​ ​មិន​គួរឲ្យ​ឧបសម្បទា​ ​មិន​គួរឲ្យ​និស្ស័យ​ ​មិន​គួរឲ្យ​សាមណេរ​បម្រើ​ទេ​ ​គឺ​ភិក្ខុ​មិន​អាច​ដើម្បី​ញុំាង​អន្តេវាសិក​ ​ឬ​សទ្ធិវិហារិក​ឲ្យ​សិក្សា​ក្នុង​អភិ​សមា​ចារិកា​សិក្ខា​ ​(​ខន្ធក​វគ្គ​)​១​ ​មិន​អាច​ដើម្បី​ទូន្មាន​នូវ​អន្តេវាសិក​ ​ឬ​សទ្ធិវិហារិក​ក្នុង​អាទិ​ព្រហ្មចរិយ​កា​សិក្ខា​ ​(​សេ​ក្ខ​ប្ប​ញ្ញ​ត្តិ​)​១​ ​មិន​អាច​ដើម្បី​ទូន្មាន​នូវ​អន្តេវាសិក​ ​ឬ​សទ្ធិវិហារិក​ក្នុង​អភិធម្ម១​ ​មិន​អាច​ដើម្បី​ទូន្មាន​នូវ​អន្តេវាសិក​ ​ឬ​សទ្ធិវិហារិក​ក្នុង​អភិ​វិន័យ១​ ​មិន​អាច​ដើម្បី​ដោះស្រាយ​នូវ​ទិដ្ឋិ​ខុស​ ​ដែល​កើតឡើង​ចំពោះ​អន្តេវាសិក​ ​ឬ​សទ្ធិវិហារិក​ដោយ​ធម៌១​ ​មាន​វស្សា​មិនទាន់​គ្រប់​ដប់១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​
ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 636793606112217236
ទៅកាន់ទំព័រ៖