ព្រះត្រៃបិដក ភាគ ០៦
ប្រកបដោយអង្គទាំង៦នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុអាចដើម្បីញុំាងអន្តេវាសិក ឬសទ្ធិវិហារិក ក្នុងអភិសមាចារិកាសិក្ខា១ អាចដើម្បីទូន្មាននូវអន្តេវាសិក ឬសទ្ធិវិហារិកក្នុងអាទិព្រហ្មចរិយកាសិក្ខា១ អាចដើម្បីទូន្មាននូវអន្តេវាសិក ឬសទ្ធិវិហារិកក្នុងអភិធម្ម១ អាចដើម្បីទូន្មាននូវអន្តេវាសិក ឬសទ្ធិវិហារិកក្នុងអភិវិន័យ១ អាចដើម្បីដោះស្រាយនូវទិដ្ឋិខុស ដែលកើតឡើងចំពោះអន្តេវាសិក ឬសទ្ធិវិហារិកដោយធម៌១ មានវស្សាដប់ ឬមានវស្សាច្រើនជាងដប់ឡើងទៅ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើទេ គឺភិក្ខុមិនស្គាល់អាបត្តិ១ មិនស្គាល់អនាបត្តិ១ មិនស្គាល់លហុកាបត្តិ១ មិនស្គាល់គរុកាបត្តិ១ មិន
ID: 636793606320219133
ទៅកាន់ទំព័រ៖