ព្រះត្រៃបិដក ភាគ ០៦

​ឥឡូវ​តថាគត​ទៅកាន់​ក្រុង​នៃ​ពួក​ជន​អ្នក​កាសី​ ​ដើម្បីនឹង​សំដែង​ធម្មចក្ក​ ​(​ដោយ​បំណង​ថា​)​ ​តថាគត​នឹង​ទូង​នូវ​ស្គរ​ ​គឺ​អមត​និព្វាន​ ​ចំពោះ​សត្វលោក​ ​ដែល​ងងឹត​ ​គឺ​អវិជ្ជា​កំពុង​គ្រប​សង្កត់​។​

 ឧប​កា​ជីវក​ក៏​តប​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​ប្តេជ្ញា​ខ្លួន​អ្នក​ថា​យ៉ាងណា​ ​អ្នក​(​គួរ​ដើម្បី​បាន​នូវ​ឈ្មោះ​)​ថា​ ​អនន្ត​ជិនៈ​ ​(​យ៉ាងនោះ​ឯង​)​។​ ​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​ទៀត​ថា​។​
​ជន​ទាំងឡាយ​ណា​បាន​ដល់​នូវ​ធម៌​សម្រាប់​ធ្វើ​អាសវៈ​ឲ្យអស់​ទៅ​ ​ជន​ទាំងឡាយ​នោះ​ឈ្មោះថា​ ​ជិនៈ​ ​(​ជា​អ្នកឈ្នះ​កិលេស​)​ ​ប្រាកដ​ដូចជា​តថាគត​ដែរ​។​ ​តថាគត​បាន​ឈ្នះ​បាបធម៌​ទាំងឡាយ​ហើយ​ ​ម្នាល​ឧប​កៈ​ ​ព្រោះហេតុនោះ​ ​ទើប​តថាគត​បាន​នូវ​ឈ្មោះថា​ ​ជិនៈ​ ​(​ជា​អ្នកឈ្នះ​បាបធម៌​)​។​

 ​កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​យ៉ាងនេះ​ហើយ​ ​ឧប​កា​ជីវក​ពោល​ពាក្យ​ថា​ ​ម្នាល​អាវុសោ​ ​ពាក្យ​យ៉ាងហ្នឹង​ ​ពិតមែនហើយ​ ​(​ថា​ហើយ​)​ ​ក៏​ងក់ក្បាល​ ​ហើយ​កាន់​យក​ផ្លូវខុស​ ​(​គឺ​ដើរ​បែកផ្លូវ​គ្នា​)​ ​ចៀសចេញ​ទៅ​។​
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 636793420813514331
ទៅកាន់ទំព័រ៖