ព្រះត្រៃបិដក ភាគ ០៦

បាន​ចេះចាំ​ស្ទាត់​នូវ​បាតិមោក្ខ​ទាំងពីរ​ដោយ​ពិស្តារ​ ​មិនបាន​ចែក​ដោយ​ល្អ​ ​មិនបាន​ប្រព្រឹត្តទៅ​ដោយ​ល្អ​ ​មិនបាន​វិនិច្ឆ័យ​ដោយ​ត្រឹមត្រូវ​តាម​សុត្ត​ ​តាម​អនុព្យញ្ជនៈ១​ ​មាន​វស្សា​មិនទាន់​គ្រប់​ដប់១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៦នេះឯង​ ​មិន​គួរឲ្យ​ឧបសម្បទា​ ​មិន​គួរឲ្យ​និស្ស័យ​ ​មិន​គួរឲ្យ​សាមណេរ​បម្រើ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៦​ ​គួរឲ្យ​ឧបសម្បទា​ ​គួរឲ្យ​និស្ស័យ​ ​គួរឲ្យ​សាមណេរ​បម្រើ​បាន​ ​គឺ​ភិក្ខុ​ស្គាល់​អាបត្តិ១​ ​ស្គាល់​អនាបត្តិ១​ ​ស្គាល់​លហុកាបត្តិ១​ ​ស្គាល់​គរុកាបត្តិ១​ ​ចេះចាំ​ស្ទាត់​នូវ​បាតិមោក្ខ​ទាំងពីរ​ដោយ​ពិស្តារ​ ​ចែក​ចេញ​ដោយ​ល្អ​ ​ប្រព្រឹត្តទៅ​ដោយ​ល្អ​ ​វិនិច្ឆ័យ​ដោយ​ត្រឹមត្រូវ​តាម​សុត្ត​ ​តាម​អនុព្យញ្ជនៈ១​ ​មាន​វស្សា​ដប់​ ​ឬ​ច្រើនជាង​ដប់​ឡើង​ទៅ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៦នេះ​ ​គួរឲ្យ​ឧបសម្បទា​ ​គួរឲ្យ​និស្ស័យ​ ​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​បាន​។​ ​

​ចប់​ ​ឧប​សម្បា​ទេ​ត​ព្វ​ឆ​ក្ក​សោឡស​វារៈ​។​

ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 636793606559982847
ទៅកាន់ទំព័រ៖