ព្រះត្រៃបិដក ភាគ ០៦

 ​[​១០០​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ណា​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ ​កាលបើ​ឧបជ្ឈាយ៍​និយាយ​ប្រដៅ​ប្រកបដោយ​ធម៌​ហើយ​ ​ក៏​ពោល​តិះដៀល​ឧបជ្ឈាយ៍​ ​ហើយ​រត់​ចូល​ទៅកាន់​លទ្ធិ​តិរ្ថិយ​នោះ​ដូចដែល​វិញ​។​ ​បុគ្គល​នោះ​វិលត្រឡប់​មក​សូម​ឧបសម្បទា​នឹង​ភិក្ខុ​ទាំងឡាយ​ម្តង​ទៀត​។​ ​ភិក្ខុ​ទាំងនោះ​បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ហើយ​ ​កាលបើ​ឧបជ្ឈាយ៍​និយាយ​ប្រដៅ​ប្រកបដោយ​ធម៌​ហើយ​ ​ក៏​ពោល​តិះដៀល​ឧបជ្ឈាយ៍​ ​ហើយ​រត់​ចៀស​ទៅកាន់​លទ្ធិ​តិរ្ថិយ​នោះ​ដូចដែល​វិញ​ ​លុះ​បុគ្គល​នោះ​ត្រឡប់មកវិញ​ ​សង្ឃ​មិន​ត្រូវឲ្យ​ឧបសម្បទា​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​បុគ្គល​ណា​ឯទៀត​ ​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ ​ហើយ​ប្រាថ្នា​បព្វជ្ជា​ ​ប្រាថ្នា​ឧបសម្បទា​ក្នុង​ធម៌​វិន័យ​នេះ​ ​សង្ឃ​ត្រូវឲ្យ​បរិវាស​ដល់​បុគ្គល​នោះ​កំណត់​ត្រឹម៤ខែ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវឲ្យ​បរិវាស​បែបយ៉ាង​នេះ​។​ ​គឺ​ភិក្ខុ​ត្រូវឲ្យ​បុគ្គល​នោះ​កោរសក់​ ​និង​ពុកមាត់​ជាមុន​ ​រួចហើយ​ឲ្យ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ហើយ​ឲ្យ​គ្រង​ចីពរ​ឆៀង​ស្មា​ម្ខាង​រួចហើយ​ ​ឲ្យ​ថ្វាយបង្គំ​បាទា​ភិក្ខុ​ទាំងឡាយ​ ​រួច​ឲ្យ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​ហើយ​ត្រូវ​ប្រាប់​ថា​ ​អ្នកឯង​ចូរ​ពោល​យ៉ាងនេះ​ ​គឺ​ត្រូវ​ពោល​ថា​ ​ខ្ញុំ​ព្រះករុណា​សូម​ដល់​នូវ​ព្រះពុទ្ធ​ជាទី​រលឹក
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 636793606911382946
ទៅកាន់ទំព័រ៖