ព្រះត្រៃបិដក ភាគ ០៦

ខ្ញុំ​ព្រះករុណា​សូម​ដល់​នូវ​ព្រះធម៌​ជាទី​រលឹក​ ​ខ្ញុំ​ព្រះករុណា​សូម​ដល់​នូវ​ព្រះសង្ឃ​ជាទី​រលឹក​ ​ខ្ញុំ​ព្រះករុណា​សូម​ដល់​នូវ​ព្រះពុទ្ធ​ជាទី​រលឹក​ ​ជា​គំរប់​ពីរ​ដង​ផង​ ​ខ្ញុំ​ព្រះករុណា​សូម​ដល់​នូវ​ព្រះធម៌​ជាទី​រលឹក​ ​ជា​គំរប់​ពីរ​ដង​ផង​ ​ខ្ញុំ​ព្រះករុណា​សូម​ដល់​នូវ​ព្រះសង្ឃ​ជាទី​រលឹក​ ​ជា​គំរប់​ពីរ​ដង​ផង​ ​ខ្ញុំ​ព្រះករុណា​សូម​ដល់​នូវ​ព្រះពុទ្ធ​ជាទី​រលឹក​ ​ជា​គំរប់​បីដង​ផង​ ​ខ្ញុំ​ព្រះករុណា​សូម​ដល់​នូវ​ព្រះធម៌​ជាទី​រលឹក​ ​ជា​គំរប់​បីដង​ផង​ ​ខ្ញុំ​ព្រះករុណា​សូម​ដល់​នូវ​ព្រះសង្ឃ​ជាទី​រលឹក​ ​ជា​គំរប់​បីដង​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​នោះ​ ​ត្រូវ​ចូល​ទៅកាន់​ជំនុំ​សង្ឃ​ ​ហើយ​ពាក់​ចីពរ​ឆៀង​ស្មា​ម្ខាង​ ​រួច​ថ្វាយបង្គំ​បាទា​ភិក្ខុ​ទាំងឡាយ​ ​ហើយ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​ហើយ​គប្បី​ពោល​យ៉ាងនេះ​នឹង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​ឈ្មោះ​នេះ​ ​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ ​ប្រាថ្នា​នូវ​ឧបសម្បទា​ក្នុង​ធម៌​វិន័យ​នេះ​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​នោះ​សូម​បរិវាស​នឹង​សង្ឃ​អស់៤ខែ​។​ ​បុគ្គល​នោះ​ ​គប្បី​សូម​ជា​គំរប់​ពីរ​ដង​ ​គប្បី​សូម​ជា​គំរប់​បីដង​។​ ​ភិក្ខុ​ដែល​ឆ្លាស​ប្រតិពល​ ​ត្រូវ​ផ្តៀង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​(​ដ្បិត​)​ ​បុគ្គល​នេះ​ ​ឈ្មោះ​នេះ​ ​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ ​ប្រាថ្នា​នូវ​ឧបសម្បទា​ក្នុង​ធម៌​វិន័យ​នេះ​ ​ឥឡូវ​បុគ្គល​នោះ​សូម​បរិវាស​នឹង​សង្ឃ​អស់៤ខែ​ ​បើ​កម្ម​មានកាល​
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 636793607154476850
ទៅកាន់ទំព័រ៖