ព្រះត្រៃបិដក ភាគ ០៦

ដ៏​សមគួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គួរឲ្យ​បរិវាស​ដល់​កុលបុត្រ​ឈ្មោះ​នេះ​ ​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​អស់៤ខែ​ចុះ​។​ ​នេះ​ជា​ពាក្យ​ផ្តៀង​សង្ឃ​ឲ្យដឹង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​បុគ្គល​នេះ​ ​ឈ្មោះ​នេះ​ ​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ ​ប្រាថ្នា​នូវ​ឧបសម្បទា​ក្នុង​ធម៌​វិន័យ​នេះ​។​ ​បុគ្គល​នោះ​សូម​បរិវាស​នឹង​សង្ឃ​កំណត់៤ខែ​។​ ​ឥឡូវ​សង្ឃ​ឲ្យ​បរិវាស​ដល់​បុគ្គល​នេះ​ ​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​កំណត់៤ខែ​។​ ​ការ​ឲ្យ​បរិវាស​ដល់​បុគ្គល​ឈ្មោះ​នេះ​ ​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​កំណត់៤ខែ​ ​គួរ​ដល់​លោកម្ចាស់​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោកម្ចាស់​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ស្ងៀម​នៅ​ចុះ​ ​មិន​គួរ​ដល់​លោកម្ចាស់​ដ៏​មាន​អាយុ​អង្គ​ណា​ទេ​ ​លោកម្ចាស់​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ពោល​ឡើង​។​ ​សង្ឃ​បាន​ឲ្យ​បរិវាស​ដល់​បុគ្គល​ឈ្មោះ​នេះ​ ​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​កំណត់៤ខែ​ហើយ​។​ ​ការ​ឲ្យ​តិត្ថិយ​បរិវាស​នេះ​ ​គួរ​ដល់​សង្ឃ​ហើយ​ ​ព្រោះហេតុនោះ​បាន​ជា​សង្ឃ​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​សេចក្តី​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ឈ្មោះថា​ ​ញុំាង​សង្ឃ​ឲ្យ​ត្រេកអរ​យ៉ាងនេះ​ឯង​។​ ​(​បុគ្គល​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ខ្លះ​)​ ​មិន​បាន​ញុំាង​សង្ឃ​ឲ្យ​ត្រេកអរ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ ​មិន​បាន​ញុំាង​សង្ឃ​ឲ្យ​ត្រេកអរ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 636793607407821341
ទៅកាន់ទំព័រ៖