ព្រះត្រៃបិដក ភាគ ០៦
មានបុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ចូលទៅកាន់ស្រុកហួសកាល ហួសវេលា ត្រឡប់មកវិញក្នុងវេលាថ្ងៃពេក (ហួសថ្ងៃ)។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថាមិនបានញុំាងសង្ឃឲ្យត្រេកអរយ៉ាងនេះក៏មាន។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ គោចរទៅកាន់សំណាក់ស្រីផ្កាមាសក្តី គោចរទៅកាន់សំណាក់ស្រីមេម៉ាយក្តី គោចរទៅកាន់សំណាក់កុមារីធាត់ (ក្រមុំចាស់)ក្តី គោចរទៅកាន់សំណាក់មនុស្សខ្ទើយក្តី គោចរទៅកាន់សំណាក់ភិក្ខុនីក្តី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថា មិនបានញុំាងសង្ឃឲ្យត្រេកអរបែបនេះក៏មាន។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត អស់ទាំងការងារធំតូចទាំងឡាយណារបស់សព្រហ្មចារីបុគ្គលទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ក៏មិនបានវាងវៃក្នុងការងារនោះឡើយ ជាបុគ្គលខ្ជិល មិនប្រកបដោយបញ្ញាពិចារណាជាឧបាយក្នុងការងារធំតូចនោះ មិនអាចដើម្បីធ្វើបាន មិនអាចដើម្បីចាត់ចែងបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថា មិនបានញុំាងសង្ឃឲ្យត្រេកអរបែបនេះក៏មាន។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឥតមានសេចក្តីប្រាថ្នាដ៏ក្លៀវក្លាក្នុងបាឡី អដ្ឋកថា អធិសីល
ID: 636793607774102291
ទៅកាន់ទំព័រ៖