ព្រះត្រៃបិដក ភាគ ០៦
ក្នុងកិរិយាដែល មិនបានញុំាងសង្ឃឲ្យត្រេកអរ របស់បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថា មិនបានញុំាងសង្ឃឲ្យត្រេកអរយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ មិនបានញុំាងសង្ឃឲ្យត្រេកអរយ៉ាងនេះ បើត្រឡប់មកវិញ សង្ឃមិនត្រូវឲ្យឧបសម្បទាឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថា ញុំាងសង្ឃឲ្យត្រេកអរបាន នោះតើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានបុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ចូលទៅកាន់ស្រុកមិនឲ្យហួសពេល ត្រឡប់ចេញមកវិញ ក៏មិនឲ្យហួសថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថាបានញុំាងសង្ឃឲ្យត្រេកអរបែបនេះក៏មាន។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ មិនបានគោចរទៅកាន់សំណាក់ស្រីផ្កាមាស មិនបានគោចរទៅកាន់សំណាក់ស្រីមេម៉ាយ មិនបានគោចរទៅកាន់សំណាក់កុមារីដ៏ធាត់ (ក្រមុំចាស់) មិនបានគោចរទៅកាន់សំណាក់មនុស្សខ្ទើយ មិនបានគោចរទៅកាន់សំណាក់ភិក្ខុនី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថា បានញុំាងសង្ឃឲ្យត្រេកអរបែបនេះក៏មាន។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត ការងារធំតូចរបស់សព្រហ្មចារីបុគ្គល
ID: 636793608269210609
ទៅកាន់ទំព័រ៖