ព្រះត្រៃបិដក ភាគ ០៦
ទាំងឡាយឯណា បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ក៏វាងវៃក្នុងការងារនោះ ជាបុគ្គលមិនខ្ជិល ប្រកបដោយបញ្ញាពិចារណាជាឧបាយក្នុងការងារនោះ អាចដើម្បីធ្វើបាន អាចដើម្បីចាត់ចែងបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថា បានញុំាងសង្ឃឲ្យត្រេកអរបែបនេះក៏មាន។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ មានសេចក្តីប្រាថ្នាដ៏ក្លៀវក្លាក្នុងបាឡី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថា បានញុំាងសង្ឃឲ្យត្រេកអរបែបនេះក៏មាន។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ បានចេញចាកលទ្ធិតិរ្ថិយរបស់សាស្តាណាហើយ កាលបើមានគេពោលតិះដៀលចំពោះសាស្តានោះ តាមទិដ្ឋិរបស់សាស្តានោះ តាមសេចក្តីគាប់ចិត្តរបស់សាស្តានោះ តាមសេចក្តីពេញចិត្តរបស់សាស្តានោះ តាមសេចក្តីប្រកាន់របស់សាស្តានោះ ក៏សប្បាយចិត្ត មានកាយនិងចិត្តអណ្តែតឡើងហើយ ត្រេកអរពេកណាស់ កាលបើមានគេពោលតិះដៀល ព្រះពុទ្ធ ព្រះធម៌ ឬព្រះសង្ឃហើយ ក៏ត្រឡប់ជាខឹងតូចចិត្ត ឥតត្រេកអរឡើយ ម្យ៉ាងទៀត ប្រសិនបើបុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ បានចេញចាកពីលទ្ធិតិរ្ថិយរបស់
ID: 636793608522085073
ទៅកាន់ទំព័រ៖