ព្រះត្រៃបិដក ភាគ ០៦
សាស្តាណាហើយ កាលបើមានគេពោលសរសើរចំពោះសាស្តានោះ តាមទិដ្ឋិរបស់សាស្តានោះ តាមសេចក្តីគាប់ចិត្តរបស់សាស្តានោះ តាមសេចក្តីពេញចិត្តរបស់សាស្តានោះ តាមសេចក្តីប្រកាន់របស់សាស្តានោះហើយ ក៏ខឹង តូចចិត្ត ឥតមានសេចក្តីត្រេកអរឡើយ កាលបើមានគេពោលសរសើរព្រះពុទ្ធ ព្រះធម៌ ឬព្រះសង្ឃវិញ ក៏សប្បាយចិត្ត មានកាយនិងចិត្តអណ្តែតឡើង ត្រេកអរក្រៃពេក។ ម្នាលភិក្ខុទាំងឡាយ អំពើនេះ ជាហេតុដ៏ឆ្នើម ជាកំពូល ក្នុងកិរិយាញុំាងសង្ឃឲ្យត្រេកអរ របស់បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថា ញុំាងសង្ឃឲ្យត្រេកអរយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ (បើ) បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ បានញុំាងសង្ឃឲ្យត្រេកអរយ៉ាងនេះហើយ លុះត្រឡប់មកវិញ សង្ឃគួរឲ្យឧបសម្បទាចុះ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ មានកាយអាក្រាតដើរមក សង្ឃត្រូវស្វែងរកចីវរ មានឧបជ្ឈាយ៍ជាមូលឲ្យ (គឺធ្វើឧបជ្ឈាយ៍ឲ្យជាធំ) ប្រសិនបើបុគ្គលនោះ មិនទាន់បានកោរសក់នៅឡើយទេ ហើយដើរមក ភិក្ខុត្រូវផ្តៀងសង្ឃ ដើម្បីធ្វើភណ្ឌុកម្មឲ្យ (ដើម្បីកោរសក់ឲ្យ
(១))ចុះ។ ម្នាលភិក្ខុទាំងឡាយ ពួកជនណាជាតាបស ជាអ្នកបូជាភ្លើង (បើ) ជនទាំងនោះបានមកហើយ សង្ឃគួរឲ្យឧបសម្បទាបាន សង្ឃមិនចាំបាច់ឲ្យបរិវាសដល់ជន
(១) នឹងមានសំដែងទៅខាងមុខ
ID: 636793609496950832
ទៅកាន់ទំព័រ៖