ព្រះត្រៃបិដក ភាគ ០៦
ទាំងនោះឡើយ។ ការដែលមិនចាំបាច់ឲ្យបរិវាសនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ពួកជនទាំងនោះជាកម្មវាទី (គឺពោលថាកម្មមាន ថាផលកម្មក៏មាន) ជាកិរិយវាទី (គឺពោលថាផលបុណ្យបាបកើតពីកិរិយាធ្វើ)។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលជាសាកិយដោយជាតិ ធ្លាប់ជាតិរិ្ថយដទៃ មក(សូមឧបសម្បទា) បុគ្គលនោះ លុះមកហើយ សង្ឃគួរឲ្យឧបសម្បទាចុះ សង្ឃកុំចាំបាច់ឲ្យបរិវាសដល់បុគ្គលនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដ្បិតតថាគតឲ្យការបរិហារ (សេចក្តីរក្សា) នេះ ឲ្យផ្សេងគ្នាដល់ពួកញាតិ។
ចប់ អញ្ញតិត្តិយបុព្វកថា។
ចប់ ភាណវារៈទី៧។
[១០១] សម័យនោះ អាពាធទាំងឡាយ៥យ៉ាង គឺឃ្លង់ ពក ស្រែង រោគរីងរៃ និងឆ្កួតជ្រូក កើតមានច្រើន ក្នុងដែនមគធៈ។ ពួកមនុស្សដែលកើតរោគទាំង៥យ៉ាង បានចូលទៅរកពេទ្យ ឈ្មោះជីវកកោមារភត្យ ហើយនិយាយយ៉ាងនេះថា បពិត្រលោកអាចារ្យ សូមលោកមេត្តាថែរក្សាជម្ងឺយើងទាំងឡាយផង។ គ្រូពេទ្យនិយាយប្រាប់ថា ម្នាលអ្នកទាំងឡាយ ខ្ញុំមានកិច្ចច្រើន មានការរវល់ច្រើនពេក (សព្វថ្ងៃនេះ) ខ្ញុំត្រូវថែរក្សាព្រះបាទពិម្ពិសារសេនិយជាធំក្នុង
ID: 636793609856081373
ទៅកាន់ទំព័រ៖