ព្រះត្រៃបិដក ភាគ ០៦
ដែនមគធៈផង ស្រីស្នំផង ព្រះសង្ឃ មានព្រះពុទ្ធជាប្រធានផង ខ្ញុំមិនអាចនឹងថែរក្សាជម្ងឺ (អ្នកទាំងឡាយ) បានទេ។ មនុស្សទាំងនោះនិយាយអង្វរថា បពិត្រលោកអាចារ្យ សម្បត្តិទាំងអស់ (របស់យើងៗជូន)លោក ឯយើងទាំងអស់គ្នាសោត ក៏នៅជាខ្ញុំលោកទៀត បពិត្រលោកអាចារ្យ សូមលោកមេត្តាថែរក្សាជម្ងឺយើងទាំងឡាយផង។ គ្រូពេទ្យនិយាយប្រាប់ថា ម្នាលអ្នកទាំងឡាយ ខ្ញុំមានកិច្ចច្រើន មានការរវល់ច្រើន (សព្វថ្ងៃនេះ) ខ្ញុំត្រូវថែរក្សាព្រះបាទពិម្ពិសារសេនិយជាធំក្នុងដែនមគធៈផង ស្រីស្នំផង ព្រះសង្ឃ មានព្រះពុទ្ធជាប្រធានផង ខ្ញុំមិនអាចនឹងថែរក្សាជម្ងឺ (អ្នកទាំងឡាយ) បានទេ។ គ្រានោះ ពួកមនុស្សអម្បាលនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកសមណៈជាសក្យបុត្រនេះឯង មានសេចក្តីសុខជាប្រក្រតី មានសេចក្តីសុខប្រព្រឹត្តទៅស្មើ ឆាន់តែភោជនល្អ សិងតែលើដំណេកដែលខ្យល់ចូលមិនបាន បើដូច្នោះ គួរតែយើងទាំងអស់បួសក្នុងពួកសមណៈ ជាសក្យបុត្រចុះ ភិក្ខុទាំងឡាយនឹងបានបម្រើផង ពេទ្យឈ្មោះជីវកកោមារភត្យនឹងបានថែរក្សាជម្ងឺផង ក្នុងទីនោះមិនខានឡើយ។ គ្រានោះ ពួកមនុស្សទាំងនោះ ក៏ចូលទៅរកភិក្ខុទាំងឡាយហើយ សូមនូវផ្នួស។ ភិក្ខុទាំងឡាយ ឲ្យបព្វជ្ជា ឧបសម្បទាមនុស្សទាំងនោះ។ (លុះឲ្យបព្វជ្ជា ឧបសម្បទាហើយ) ភិក្ខុទាំងឡាយក៏បម្រើពួកភិក្ខុដែលមានជម្ងឺនោះ
ID: 636793610110175907
ទៅកាន់ទំព័រ៖