ព្រះត្រៃបិដក ភាគ ០៦
ពេទ្យឈ្មោះជីវកកោមារភត្យ ក៏ថែរក្សាជម្ងឺនោះមែន។ សម័យនោះឯង ភិក្ខុទាំងឡាយកាលបម្រើភិក្ខុឈឺជាច្រើនរូប ក៏រមែងសូមគេច្រើនពេក អង្គាសគេច្រើនពេក ដោយពាក្យថា អ្នកទាំងឡាយចូរឲ្យនូវគិលានភត្ត (ភត្តដែលប្រគេនដល់ភិក្ខុឈឺ) នូវគិលានុបដ្ឋាកភត្ត (ភត្តដែលគេប្រគេនដល់ភិក្ខុអ្នកបម្រើភិក្ខុឈឺ) នូវគិលានភេសជ្ជៈ (ថ្នាំសម្រាប់ភិក្ខុមានជម្ងឺ)។ ឯជីវកកោមារភត្យ កាលបើថែទាំរក្សាភិក្ខុឈឺច្រើនរូបហើយ ក៏ចោលរាជកិច្ចខ្លះចេញ។ មានបុរសម្នាក់ទៀត មានអាពាធគ្រប់ទាំង៥ ក៏ចូលទៅរកជីវកកោមារភត្យ ហើយនិយាយពាក្យនេះថា បពិត្រលោកអាចារ្យ សូមលោករក្សាជម្ងឺខ្ញុំផង។ ជីវកកោមារភត្យនិយាយប្រាប់ថា ម្នាលអ្នក ខ្ញុំមានកិច្ចច្រើន មានការរវល់ច្រើន ខ្ញុំត្រូវថែរក្សាព្រះបាទពិម្ពិសារសេនិយៈជាធំក្នុងដែនមគធៈផង ស្រីស្នំផង ព្រះសង្ឃ មានព្រះពុទ្ធជាប្រធានផង ខ្ញុំមិនអាចនឹងថែរក្សាជម្ងឺ (អ្នកឯង) បានទេ។ បុរសនោះនិយាយអង្វរថា បពិត្រលោកអាចារ្យ សម្បត្តិទាំងអស់(របស់ខ្ញុំៗនឹងជូន)លោក ទាំងខ្លួនខ្ញុំសោត ក៏នឹងនៅជាខ្ញុំលោក បពិត្រលោកអាចារ្យ សូមលោកមេត្តាថែរក្សាជម្ងឺខ្ញុំផង។ ជីវរកកោមារភត្យនិយាយប្រាប់ថា ម្នាលអ្នក ខ្ញុំមានកិច្ចច្រើន មានការរវល់ច្រើន (សព្វថ្ងៃនេះ) ខ្ញុំត្រូវថែរក្សាព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈផង ស្រីស្នំផង ព្រះសង្ឃ មានព្រះពុទ្ធជាប្រធានផង ខ្ញុំមិនអាចនឹង
ID: 636793610406312845
ទៅកាន់ទំព័រ៖