ព្រះត្រៃបិដក ភាគ ០៦
ថែរក្សាជម្ងឺ (អ្នកឯង) បានទេ។ គ្រានោះ បុរសនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកសមណៈជាសក្យបុត្រទាំងនេះ មានសេចក្តីសុខជាប្រក្រតី មានសេចក្តីសុខប្រព្រឹត្តទៅស្មើ ឆាន់តែភោជនល្អ សិងតែលើដំណេកដែលខ្យល់ចូលមិនបាន បើដូច្នោះ គួរតែអញបួសក្នុងពួកសមណៈ ជាសក្យបុត្រចុះ ភិក្ខុទាំងឡាយនឹងបម្រើផង ជីវកកោមារភត្យនឹងថែរក្សាជម្ងឺផង ក្នុងទីនោះមិនខាន លុះខ្លួនអញជារោគកាលណាហើយ នឹងសឹក(មកវិញ)។ លំដាប់នោះ បុរសនោះចូលទៅរកភិក្ខុទាំងឡាយហើយសូមនូវផ្នួស។ ភិក្ខុទាំងនោះ ឲ្យបព្វជ្ជា ឧបសម្បទាបុរសនោះ។ ភិក្ខុទាំងឡាយក៏បម្រើផង ជីវកកោមារភត្យ ក៏ថែរក្សាជម្ងឺបុរសនោះផង។ លុះភិក្ខុនោះបានជារោគហើយ ក៏សឹកទៅវិញ។ ជីវកកោមារភត្យ បានឃើញបុរសដែលសឹកនោះ លុះឃើញហើយ ក៏សួរបុរសនោះថា នែអ្នក អ្នកឯងឬអ្វី ដែលកាលពីដើមឃើញបួសនឹងភិក្ខុទាំងឡាយ។ បុរសនោះឆ្លើយថា ហ្នឹងហើយ លោកអាចារ្យ។ ជីវកកោមារភត្យសួរថា នែអ្នក ហេតុដូចម្តេចបានជាអ្នកឯងធ្វើដូច្នេះ។ បុរសនោះក៏ប្រាប់រឿងនុ៎ះដល់ជីវកកោមារភត្យ។ ជីវកកោមារភត្យក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើលោកម្ចាស់
ID: 636793610647686650
ទៅកាន់ទំព័រ៖