ព្រះត្រៃបិដក ភាគ ០៦
[១០២] សម័យនោះឯង មានកើតបះបោរនៅស្រុកចុងដែនរបស់ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ។ ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ ក៏ទ្រង់ត្រាស់បង្គាប់មហាមាត្យទាំងឡាយដែលជានាយកលើសេនាថា ម្នាលនាយ អ្នកទាំងឡាយចូរទៅត្រួតត្រាមើលស្រុកចុងដែន។ មហាមាត្យទាំងឡាយជានាយកលើសេនាទទួលព្រះរាជឱង្ការរបស់ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈថា ព្រះករុណាវិសេស។ លំដាប់នោះ ពួកយោធាដែលមានកេរ្តិ៍ឈ្មោះល្បីទូទ័រ មានសេចក្តីត្រិះរិះយ៉ាងនេះថា យើងទាំងឡាយភ្លើតភ្លើនតែក្នុងការច្បាំង កាលបើទៅច្បាំងហើយ ឈ្មោះថាធ្វើអំពើបាបផង ឈ្មោះថាទទួលសោយនូវអំពើបាបដ៏ច្រើនផង យើងទាំងឡាយគួរវៀរចាកបាប និងគួរធ្វើអំពើល្អដោយឧបាយដូចម្តេចហ្ន៎។ ទើបពួកយោធាទាំងនោះមានសេចក្តីរំពឹងយ៉ាងនេះ(ទៀត)ថា មានតែពួកសមណៈជាសក្យបុត្រទាំងនេះ ទើបលោកជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តប្រពៃ ប្រព្រឹត្តប្រសើរ និយាយពាក្យទៀងត្រង់ មានសីល មានកល្យាណធម៌ ប្រសិនណាជាយើងទាំងឡាយទៅបួសនឹងពួកសមណៈជាសក្យបុត្រហើយ យើងទាំងឡាយនឹងបានវៀរចាកបាបផង បានធ្វើបុណ្យផង ដោយទំនងយ៉ាងនេះឯង។ លុះរំពឹងដូច្នេះហើយ ពួកយោធាទាំងនោះក៏ចូលទៅរកភិក្ខុទាំងឡាយហើយសូមនូវផ្នួស។ ភិក្ខុ
ID: 636793611260161682
ទៅកាន់ទំព័រ៖