ព្រះត្រៃបិដក ភាគ ០៦

ទាំងឡាយ​ក៏​ឲ្យបព្វជ្ជា​ ​ឧបសម្បទា​ ​យោធា​ទាំងនោះ​។​ ​ពួក​មហាមាត្យ​ ​ជានា​យក​លើ​សេនា​បាន​សួរ​រាជ​អាមាត្យ​ ​(​ខ្ញុំរាជការ​)​ ​ទាំងឡាយ​ថា​ ​នែ​នាយ​ ​ពួក​យោធា​ឈ្មោះ​នេះ​ផង​ ​ឈ្មោះ​នេះ​ផង​ ​ហេតុ​ដូចម្តេច​ក៏​មិនឃើញ​។​ ​រាជ​អាមាត្យ​ឆ្លើយ​ថា​ ​បពិត្រ​អ្នក​ម្ចាស់​ ​ពួក​យោធា​ឈ្មោះ​នេះ​ផង​ ​ឈ្មោះ​នេះ​ផង​ ​ទៅ​បួស​នឹង​ពួក​ភិក្ខុ​ហើយ​។​ ​មហាមាត្យ​ទាំងឡាយ​ដែល​ជានា​យក​លើ​សេនា​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ ​ជា​សក្យ​បុត្រ​ ​មិនសមបើ​នឹង​បំបួស​រាជ​អាមាត្យ​ ​(​ដូច្នេះ​)​សោះ​។​ ​ពួក​មហាមាត្យ​ ​ដែល​ជានា​យក​លើ​សេនា​ក៏​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះបាទ​ពិម្ពិសារ​សេ​និយៈ​ ​ជាធំ​ក្នុង​ដែន​មគធៈ​។​ ​លំដាប់នោះ​ ​ព្រះបាទ​ពិម្ពិសារ​សេ​និយៈ​ ​ជាធំ​ក្នុង​ដែន​មគធៈ​ ​ទ្រង់​សួរ​មហាមាត្យ​ដែល​ប្រកបដោយ​វោហារ​ ​(​ចៅក្រម​)​ ​ថា​ ​នែ​នាយ​ ​នរណា​បំបួស​រាជ​អាមាត្យ​ ​អ្នកនោះ​ត្រូវ​ទទួលទោស​ដូចម្តេច​។​ ​មហាមាត្យ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ត្រូវ​កាត់​ក្បាល​ឧបជ្ឈាយ៍​ ​ត្រូវ​ដក​អណ្តាត​នៃ​អនុ​ស្សា​វកា​ចារ្យ​ ​ត្រូវ​កាត់​ឆ្អឹងជំនីរ​ពាក់កណ្តាល​របស់​គណៈសង្ឃ​។​ ​គ្រានោះ​ឯង​ ​ព្រះបាទ​ពិម្ពិសារ​សេ​និយៈ​ ​ជាធំ​ក្នុង​ដែន​មគធៈ​ ​ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​គង់​ក្នុង​ទី​ដ៏​សមគួរ​ ​ព្រះបាទ​ពិម្ពិសារ​សេ​និយៈ​ ​ជាធំ​ក្នុង​ដែន​មគធៈ​ ​ទ្រង់​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទ្រង់​ក្រាបបង្គំទូល​យ៉ាងនេះ​
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 636793611525416854
ទៅកាន់ទំព័រ៖