ព្រះត្រៃបិដក ភាគ ០៦

ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះ​ដ៏​មានបុណ្យ​ដ៏​ចំរើន​ ​មាន​ពួក​ស្តេច​ខ្លះ​ ​នៅ​មិនទាន់​មាន​សទ្ធា​ ​មិនទាន់​ជ្រះថ្លា​ ​ពួក​ស្តេច​ទាំងនោះ​ប្រហែលជា​គេ​នឹង​បៀតបៀន​ភិក្ខុ​ទាំងឡាយ​ ​ដោយហេតុ​បន្តិចបន្តួច​ខ្លះ​មិនខាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​សូម​អង្វរ​ថា​ ​លោកម្ចាស់​ទាំងឡាយ​កុំ​គប្បី​បំបួស​រាជ​អាមាត្យ​ឡើយ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ព្រះបាទ​ពិម្ពិសារ​សេ​និយៈ​ ​ជាធំ​ក្នុង​ដែន​មគធៈ​ ​ឲ្យ​ទ្រង់​ជ្រាប​ច្បាស់​ ​ឲ្យ​កាន់​យកល្អ​ ​ឲ្យ​ឧស្សាហ៍​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​។​ ​ឯ​ព្រះបាទ​ពិម្ពិសារ​សេ​និយៈ​ ​ជាធំ​ក្នុង​ដែន​មគធៈ​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ឲ្យ​ជ្រាប​ច្បាស់​ ​ឲ្យ​កាន់​យកល្អ​ ​ឲ្យ​ឧស្សាហ៍​មាំ​ ​ឲ្យ​រីករាយ​ដោយ​ធម្មី​កថា​ហើយ​ ​ទ្រង់​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​ប្រទក្សិណ​ ​យាង​ចៀសចេញ​ទៅ​។​ ​ព្រោះ​រឿង​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ហើយ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​បំបួស​រាជអមាត្យ​ទេ​ ​ភិក្ខុ​ណា​បំបួស​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​[​១០៣​]​ ​កាលនោះ​ឯង​ ​ចោរ​ឈ្មោះ​អង្គុលិមាល​ ​បួស​នៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​។​ ​មនុស្ស​ទាំងឡាយ​បានឃើញ​ហើយ​ ​ខ្លះ​ភ្ញាក់ផ្អើល​ ​ខ្លះ​តក់ស្លុត​ ​ខ្លះ​រត់​ទៅ​ ​ខ្លះ​ដើរទៅ​ទី​ដទៃ​ ​ខ្លះ​បែរមុខ​ចេញទៅ​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636793611814613395
ទៅកាន់ទំព័រ៖