ព្រះត្រៃបិដក ភាគ ០៦

ផ្សេង​ ​ខ្លះ​បិទទ្វារ​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ ​ជា​សក្យ​បុត្រ​ ​មិនសមបើ​នឹង​បំបួស​ចោរ​ ​ដែល​ប្រាកដ​ដូច​ទង់ជ័យ​ ​(​គឺ​ចោរ​ដែល​មានឈ្មោះ​ល្បីល្បាញ​ដូច្នេះ​)​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​មនុស្ស​អម្បាល​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ទើប​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​គប្បី​បំបួស​ចោរ​ ​ដែល​ប្រាកដ​ដូច​ទង់ជ័យ​ឡើយ​ ​ភិក្ខុ​ណា​បំបួស​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 ​[​១០៤​]​ ​សម័យ​នោះ​ឯង​ ​ព្រះបាទ​ពិម្ពិសារ​សេនិយ​ ​ជាធំ​ក្នុង​ដែន​មគធៈ​ ​បាន​ទ្រង់​អនុញ្ញាត​ថា​ ​ជន​ទាំងឡាយ​ណា​ ​ដែល​បួស​ក្នុង​សំណាក់​សមណៈ​ ​ជា​សក្យ​បុត្រ​ ​ជន​ដទៃ​ធ្វើទោស​អ្វីមួយ​ ​ដល់​ជន​ពួក​នោះ​មិនបាន​ឡើយ​ ​(​ព្រោះថា​)​ ​ធម៌​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ល្អ​ហើយ​ ​ជន​ពួក​នោះ​ ​ចូរ​ខំ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដើម្បី​ធ្វើ​នូវ​ព្រះនិព្វាន​ ​ជាទីបំផុត​នៃ​ទុក្ខ​ដោយ​ប្រពៃ​ចុះ​។​ ​ក៏​សម័យ​នោះ​ ​មាន​បុរស​ម្នាក់​ធ្វើ​ចោរកម្ម​ ​ហើយ​ជាប់ទោស​នៅក្នុង​គុក​។​ ​បុរស​នោះ​ទំ​លាយ​គុក​បាន​ហើយ​ ​ក៏​រត់​ទៅ​បួស​ក្នុង​សំណាក់​ភិក្ខុ​។​ ​មនុស្ស​ទាំងឡាយ​បានឃើញ​ហើយ​ ​និយាយ​ពាក្យ​យ៉ាងនេះ​ថា​ ​ភិក្ខុ​នេះឯង​ ​ដែល​ជា​ចោរ​ទំ​លាយ​គុក​ ​ហ៎​ពួក​យើង​ចូរ​នាំ​ចោរ​នោះ​ទៅ​។​ ​ពួក​មនុស្ស​ខ្លះ​និយាយ​ពាក្យ​យ៉ាងនេះ​ថា​ ​នែ​នាយ​ទាំងឡាយ​ ​អ្នក
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 636793612100879768
ទៅកាន់ទំព័រ៖