ព្រះត្រៃបិដក ភាគ ០៦

 [​១០៦​]​ ​សម័យ​នោះ​ឯង​ ​មាន​បុរស​ម្នាក់​ ​ជា​មនុស្ស​មានស្នាម​ ​ដែលគេ​វាយ​ដោយ​រំពាត់​ ​គេ​បាន​ធ្វើទណ្ឌកម្ម​ហើយ​ ​ទៅ​បួស​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ ​ជា​សក្យ​បុត្រ​ ​មិនសមបើ​បំបួស​មនុស្ស​ដែល​មានស្នាម​រំពាត់​ ​ដែលគេ​បាន​ធ្វើទណ្ឌកម្ម​ហើយ​ ​(​ដូច្នេះ​)​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មានបុណ្យ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​បំបួស​មនុស្ស​ដែល​មានស្នាម​រំពាត់​ ​ដែលគេ​ធ្វើទណ្ឌកម្ម​ហើយ​ទេ​(​១​)​ ​ភិក្ខុ​ណា​បំបួស​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១០៧​]​ ​សម័យ​នោះ​ឯង​ ​មាន​បុរស​ម្នាក់​ ​ជា​មនុស្ស​ដែលគេ​បៀតបៀន​ ​ឲ្យ​មាន​ស្លាកស្នាម​ ​ដែលគេ​បាន​ធ្វើទណ្ឌកម្ម​ហើយ​ ​ទៅ​បួស​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ ​ជា​សក្យ​បុត្រ​ ​មិនសមបើ​នឹង​បំបួស​មនុស្ស​ដែលគេ​បៀតបៀន​ឲ្យ​មាន​ស្លាកស្នាម​ ​ដែលគេ​បាន​ធ្វើទណ្ឌកម្ម​ហើយ​ ​(​ដូច្នេះ​)​សោះ​។​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​មនុស្ស​ដែល​ចំពាក់បំណុល​គេ​ ​ហើយ​គេ​វាយ​នឹង​រំពាត់​ឲ្យ​មាន​ដំបៅ​ជាដើម​ ​ឈ្មោះថា​ ​ជា​មនុស្ស​គេ​បាន​ធ្វើទណ្ឌកម្ម​ហើយ​។​ ​បើ​ដំបៅ​នោះ​នៅ​ស្រស់​ៗ​ ​ដរាបណា​ ​មិន​គប្បី​ឲ្យបព្វជ្ជា​ដរាប​នោះ​។​ ​តែបើ​មើល​ដំបៅ​ឲ្យ​សះជា​ដូច​ប្រក្រតី​ហើយ​ ​ក៏​គួរឲ្យ​បព្វជ្ជា​បាន​។​
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 636793613257105901
ទៅកាន់ទំព័រ៖