ព្រះត្រៃបិដក ភាគ ០៦

ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មានបុណ្យ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​បំបួស​មនុស្ស​ដែលគេ​បៀតបៀន​ឲ្យ​មាន​ស្លាកស្នាម​(​១​)​ ​ដែលគេ​បាន​ធ្វើទណ្ឌកម្ម​ហើយ​ ​ភិក្ខុ​ណា​បំបួស​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១០៨​]​ ​សម័យ​នោះ​ឯង​ ​មាន​បុរស​ម្នាក់​ ​ជា​មនុស្ស​ចំពាក់បំណុល​គេ​ ​ហើយ​រត់​ទៅ​បួស​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​ម្ចាស់ទ្រព្យ​បានឃើញ​ហើយ​ ​ក៏​និយាយ​ពាក្យ​យ៉ាងនេះ​ថា​ ​បុរស​នេះ​ហើយដែល​ជំពាក់បំណុល​យើង​នោះ​ ​បើ​ដូច្នោះ​ ​ពួក​យើង​នាំ​វា​ទៅ​។​ ​មនុស្ស​មួយ​ពួក​ក៏​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ម្ចាស់​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​កុំ​និយាយ​ពាក្យ​ដូច្នេះ​ ​ព្រះបាទ​ពិម្ពិសារ​សេ​និយៈ​ ​ជាធំ​ក្នុង​ដែន​មគធៈ​ ​បាន​ទ្រង់​អនុញ្ញាត​ហើយ​ថា​ ​អ្នកណា​បួស​ក្នុង​សំណាក់​ពួក​សមណៈ​ ​សក្យ​បុត្រ​ ​អ្នកណាមួយ​ធ្វើ​ទោស​អ្វី​ៗ​ ​ដល់​អ្នកនោះ​មិនបាន​ឡើយ​ ​ធម៌ព្រះ​ដ៏​មានបុណ្យ​សំដែង​ហើយ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​មនុស្ស​ដែលគេ​ធ្វើឲ្យ​មាន​ស្លាកស្នាម​ដោយ​ដែក​ក្តៅ​ត្រង់​ថ្ងាស​ក្តី​ ​ត្រង់​អវយវៈ​ ​មាន​ទ្រូង​ជាដើម​ក្តី​។​ ​បើ​មនុស្ស​នោះ​ជា​អ្នកជា​ទេ​ ​តែ​មុខ​ដំបៅ​នៅ​ស្រស់​ៗ​ ​មិន​គួរឲ្យ​បព្វជ្ជា​ឡើយ​។​ ​បើ​ដំបៅ​នោះ​ដុះ​សាច់​ពេញ​ ​មាន​ស្បែក​ជិត​ឡើងវិញ​ហើយ​ ​តែ​ស្នាម​នៅ​ប្រាកដ​ ​បើ​ស្លៀកដណ្តប់​ចីវរ​ជា​បរិមណ្ឌល​បី​ ​អាច​បិទ​ស្នាម​នោះ​បាន​ ​ក៏​គួរឲ្យ​បព្វជ្ជា​។​
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 636793752435546452
ទៅកាន់ទំព័រ៖