ព្រះត្រៃបិដក ភាគ ០៦

ដោយ​ពីរោះ​ ​អ្នក​ទាំងនោះ​ ​ចូរ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដើម្បី​ធ្វើ​នូវ​ព្រះនិព្វាន​ ​ជាទីបំផុត​នៃ​ទុក្ខ​ដោយ​ល្អ​ចុះ​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ ​ជា​សក្យ​បុត្រ​ទាំងនេះ​ ​ជា​បុគ្គល​បាន​ព្រះរាជ​អភ័យ​ ​ពួក​សមណៈ​ទាំងនេះ​ ​អ្នកណាមួយ​ធ្វើ​ទោស​អ្វី​ៗ​ ​មិនបាន​ឡើយ​ ​មិនសមបើ​នឹង​បំបួស​មនុស្ស​ដែល​ជំពាក់បំណុល​គេ​ ​(​ដូច្នេះ​)​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​គប្បី​បំបួស​មនុស្ស​ដែល​ជំពាក់បំណុល​គេ​ទេ​ ​ភិក្ខុ​ណា​បំបួស​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១០៩​]​ ​សម័យ​នោះ​ឯង​ ​មនុស្សជា​ខ្ញុំគេ​ម្នាក់​រត់​ទៅ​បួស​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​។​ ​លុះ​ពួក​ម្ចាស់បំណុល​គេ​បានឃើញ​ហើយ​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​បុរស​នេះ​ហើយដែល​ជា​ខ្ញុំ​របស់​យើង​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​យើង​នាំ​វា​ទៅវិញ​។​ ​មនុស្ស​មួយ​ពួក​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នកជា​ម្ចាស់​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​កុំ​និយាយ​យ៉ាងនេះ​ឡើយ​ ​(​ដ្បិត​)​ ​ព្រះបាទ​ពិម្ពិសារ​សេ​និយៈ​ ​ជាធំ​ក្នុង​ដែន​មគធៈ​ ​បាន​ទ្រង់​អនុញ្ញាត​ហើយ​ថា​ ​ពួក​ជន​ណា​បួស​ក្នុង​សំណាក់​ពួក​សមណៈ​ ​ជា​សក្យ​បុត្រ​ ​ពួក​ជន​ទាំងនោះ​ ​អ្នកណាមួយ​ធ្វើ​ទោស​អ្វី​ៗ​ ​មិនបាន​ឡើយ​ ​ធម៌ព្រះ​ដ៏​មានបុណ្យ​ទ្រង់​សំដែង​ហើយដោយ​ពីរោះ​ ​ពួក​ជន​ទាំងនោះ​ ​ចូរ​ខំ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដើម្បី​ធ្វើ​នូវ​
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 636793752747694306
ទៅកាន់ទំព័រ៖