ព្រះត្រៃបិដក ភាគ ០៦
[១១១] សម័យនោះឯង ក្នុងក្រុងរាជគ្រឹះ មានពួកទារកជាសំឡាញ់គ្នា១៧ពួក មានទារកឈ្មោះឧបាលិជាប្រធានរបស់ពួកទារកទាំងនោះ។ឯមាតានិងបិតារបស់ទារកឈ្មោះឧបាលិ បានគិតគ្នាយ៉ាងនេះថា អំណឹះពីយើងទាំងឡាយទៅហើយ ឧបាលិគប្បីចិញ្ចឹមជីវិតស្រួលផង មិនលំបាកផង ដោយទំនងដូចម្តេចអេះ។ ទើបមាតានិងបិតារបស់ឧបាលិ ក៏គិតគ្នាយ៉ាងនេះថា បើសិនណាជាឧបាលិរៀនសរសេរអក្សរ អំណឹះពីយើងទាំងឡាយទៅ ប្រហែលជាឧបាលិគប្បីចិញ្ចឹមជីវិតស្រួលផង មិនលំបាកផង ដោយទំនងយ៉ាងនេះឯង។ មាតានិងបិតារបស់ឧបាលិ ក៏គិតគ្នាយ៉ាងនេះទៀតថា បើឧបាលិនឹងរៀនសរសេរអក្សរ ម្រាមដៃ(របស់ឧបាលិ) ក៏នឹងលំបាក បើសិនណាជាឧបាលិ គ្រាន់តែរៀនរាប់វិញ ប្រហែលជា អំណឹះពីយើងទាំងឡាយទៅ ឧបាលិគប្បីចិញ្ចឹមជីវិតស្រួលផង មិនលំបាកផង ដោយទំនងយ៉ាងនេះឯង។ លំដាប់ពីនោះមក មាតានិងបិតារបស់ឧបាលិ ក៏គិតគ្នាដូច្នេះទៀតថា បើឧបាលិនឹងរៀនរាប់ ទ្រូង (របស់ឧបាលិ) ក៏នឹងលំបាក ប្រសិនណាបើឧបាលិ គ្រាន់តែរៀនមើលរូបនិមិត្តវិញ
ID: 636793754137283786
ទៅកាន់ទំព័រ៖