ព្រះត្រៃបិដក ភាគ ០៦

ដល់​អំណឹះ​ពី​យើង​ទាំងឡាយ​ទៅ​ ​ឧបាលិ​ប្រហែលជា​នឹង​បាន​ចិញ្ចឹមជីវិត​ស្រួល​ផង​ ​មិន​លំបាក​ផង​ ​ដោយ​អាការ​ដូច្នេះ​ឯង​។​ ​គ្រាត​មក​ទៀត​ ​មាតា​និង​បិតា​របស់​ឧបាលិ​ ​ក៏​គិត​គ្នា​ដូច្នេះ​ថា​ ​បើទុកជា​ឧបាលិ​រៀន​រូប​និមិត្ត​ ​ក៏​គង់តែ​លំបាក​ភ្នែក​ ​ឥឡូវនេះ​ ​មានតែ​ពួក​សមណៈ​ ​ជា​សក្យ​បុត្រ​ទាំងនេះ​ ​ទើប​រក្សាសីល​ជា​សុខ​ ​មាន​សមាចារ​ស្រួល​ ​ឆាន់​ភោជន​ក៏​ល្អ​ ​សិង​លើ​ដំណេក​ទាំងឡាយ​ដ៏​ហប់​ ​រកខ្យល់​គ្មាន​ ​បើសិនណា​ជា​ឧបាលិ​បាន​បួស​ក្នុង​សំណាក់​ពួក​សមណៈ​ ​ជា​សក្យ​បុត្រ​វិញ​យ៉ាងនេះ​ ​ទើប​អំណឹះ​ពី​យើង​ទាំងឡាយ​ទៅ​ ​ឧបាលិ​នឹង​បាន​ចិញ្ចឹមជីវិត​ងាយ​ផង​ ​មិន​លំបាក​ផង​។​ ​ឯ​ឧបាលិ​ទារក​ ​បានឮ​ពាក្យ​ចរចា​ររបស់​មាតា​និង​បិតា​យ៉ាងនេះ​ហើយ​។​ ​លំដាប់​តពីនោះមក​ ​ឧបាលិ​ទារក​ក៏​ចូល​សំដៅ​ទៅ​រក​ពួកក្មេង​អម្បាល​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​ពួកក្មេង​ទាំងនោះ​ថា​ ​នែ​នាយ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ចូរ​មក​ ​យើង​ទាំងឡាយ​នឹង​ទៅ​បួស​ក្នុង​សំណាក់​ពួក​សមណៈ​ ​ជា​សក្យ​បុត្រ​។​ ​ពួកក្មេង​ទាំងនោះ​និយាយ​ដូច្នេះ​ថា​ ​នែ​នាយ​ ​បើ​អ្នកបួស​មែន​ ​យើង​ទាំងឡាយ​ក៏​នឹង​បួស​ដូច​អ្នក​ដែរ​។​ ​លំដាប់នោះ​ ​ពួកក្មេង​អម្បាល​នោះ​ ​ក៏​ចូល​ទៅ​រក​មាតា​និង​បិតា​រៀងខ្លួន​ ​ហើយ​និយាយ​ពាក្យ​នេះ​ថា​ ​សូមអ្នក​ម្តាយ​អ្នក​ឪពុក​ ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចេញ​ចាក​ផ្ទះ​ទៅ​បព្វជ្ជា​
ថយ | ទំព័រទី ២៥៦ | បន្ទាប់
ID: 636793754360396547
ទៅកាន់ទំព័រ៖