ព្រះត្រៃបិដក ភាគ ០៦
ដ៏មានអាយុ បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរបញ្ជាក់ថែមទៀតថា ម្នាលភិក្ខុទាំងឡាយ តថាគតបានឮថា ភិក្ខុទាំងឡាយដឹងថា បុគ្គលមានអាយុមិនទាន់គ្រប់២០ឆ្នាំ ហើយឲ្យឧបសម្បទា ពិតមែនឬ។ ព្រះអានន្ទក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទំាងឡាយ មោឃបុរសទាំងនោះដឹងថា បុគ្គលមានអាយុមិនទាន់គ្រប់២០ឆ្នាំហើយ មិនសមបើឲ្យឧបសម្បទា(ដូច្នេះ)ទេ ម្នាលភិក្ខុទំាងឡាយ (ធម្មតា) បុគ្គលមានអាយុមិនទាន់គ្រប់២០ឆ្នាំ រមែងមិនចេះអត់ធន់ត្រជាក់ ក្តៅ ឃ្លាន ស្រេក និងរមែងជាបុគ្គល មិនទាន់ចេះទ្រាំនូវសម្ផស្សរបោមមូសខ្យល់កំដៅថ្ងៃ និងពស់តូចពស់ធំទាំងឡាយ និងគន្លងពាក្យដែលគេនិយាយមិនពីរោះទ្រគោះខ្ជីខ្ជា និងទុក្ខវេទនាដែលប្រជុំក្នុងសរីរកាយកើតឡើងហើយដ៏ក្លារឹងអាក្រក់ មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត និងនាំឲ្យខូចជីវិត (នោះបានឡើយ) ម្នាលភិក្ខុទំាងឡាយ លុះតែ បុគ្គលមានអាយុគ្រប់២០ឆ្នាំ ទើបជាមនុស្សចេះអត់ធន់ត្រជាក់ ក្តៅ ឃ្លាន ស្រេក និងជាមនុស្សចេះទ្រាំនូវសម្ផស្សរបោមមូសខ្យល់កំដៅថ្ងៃ និងពស់តូចពស់ធំទាំងឡាយ និងគន្លងពាក្យដែលគេនិយាយមិនពីរោះ
ID: 636793754861685219
ទៅកាន់ទំព័រ៖