ព្រះត្រៃបិដក ភាគ ០៦
វិសេសដោយញាណនិងទស្សនៈដ៏ឧត្តមអាចកំចាប់បង់នូវកិលេស ដោយការប្រព្រឹត្តិនោះផង ដោយការប្រតិបត្តិនោះផង ដោយអំពើដែលអ្នកដទៃធ្វើតាមបានដោយកម្រផង ឥឡូវនេះព្រះអង្គប្រតិបត្តិដើម្បីល្មោភច្រើនហើយ ឃ្លាតចាកព្យាយាមហើយ វិលត្រឡប់មកដើម្បីល្មោភច្រើនហើយ ក៏នឹងបានត្រាស់ដឹងឧត្តរិមនុស្សធម្មដ៏វិសេស ដោយញាណនិងទស្សនៈដ៏ឧត្តម អាចកំចាត់បង់នូវកិលេសដូចម្តេចបាន។ លុះបញ្ចវគ្គិយភិក្ខុទាំងឡាយពោលពាក្យយ៉ាងនេះហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់មានព្រះបន្ទូលយ៉ាងនេះនឹងបញ្ចវគ្គិយភិក្ខុថា ម្នាលភិក្ខុទាំងឡាយ តថាគតមិនមែនប្រតិបត្តិដើម្បីល្មោភច្រើនទេ មិនឃ្លាតចាកព្យាយាមទេ មិនវិលត្រឡប់ដើម្បីល្មោភច្រើនដូច្នោះទេ ម្នាលភិក្ខុទាំងឡាយ តថាគតបានជាអរហន្តសម្មាសម្ពុទ្ធហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរប្រុងសោតប្បសាទចុះ តថាគតនឹងប្រៀនប្រដៅនូវព្រះនិព្វាន ដែលតថាគតបានត្រាស់ដឹងហើយ ឥឡូវតថាគតនឹងសំដែងធម៌ ក៏កុលបុត្រទាំងឡាយ ចេញចាកផ្ទះហើយបួសក្នុងភាពនៃបុគ្គលមិនមានការងារជាប្រយោជន៍ដល់ផ្ទះដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា អ្នកទាំងឡាយ កាលបើបានប្រតិបត្តិគួរដល់ពាក្យប្រដៅរបស់តថាគតហើយ ពុំយូរឡើយ មុខជានឹងបានធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញាខ្លួនឯងក្នុងបច្ចុប្បន្ននេះ ចំពោះអនុត្តរធម៌នោះ
ID: 636793421846568147
ទៅកាន់ទំព័រ៖