ព្រះត្រៃបិដក ភាគ ០៦
ប្រព្រឹត្តធម៌ដ៏ប្រសើរ (សេពមេថុនធម្ម) ទារកនេះ កើតអំពីភិក្ខុនី។ ភិក្ខុទាំងឡាយ បានឮមនុស្សអម្បាលនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុទាំងនោះ ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីបំបួសទារកដែលមានអាយុថយអំពី១៥ឆ្នាំ គឺបួសជាសាមណេរ ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ។
[១១៣] សម័យនោះឯង ត្រកូលឧបដ្ឋាករបស់ព្រះអានន្ទដ៏មានអាយុ ជាត្រកូលមានសទ្ធា និងជ្រះថ្លា ធ្វើមរណកាលដោយអហិវាតករោគ។ នៅសល់តែទារកពីរនាក់។ ទារកទាំងនោះ ឃើញភិក្ខុទាំងឡាយ ដោយសារធ្លាប់ស្គាល់មកពីដើម ក៏ស្ទុះចូលទៅជិត។ ភិក្ខុទាំងឡាយក៏បណ្តេញចេញ។ កាលបើភិក្ខុទាំងឡាយបណ្តេញហើយ ទារកនោះក៏យំ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុបានរិះគិតយ៉ាងនេះថា ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយថា ទារកដែលមានអាយុថយអំពី១៥ឆ្នាំ ភិក្ខុមិនត្រូវបំបួស ក៏ឥឡូវនេះ ទារកទាំងនេះមានអាយុថយអំពី១៥ឆ្នាំ ដោយទំនងដូចម្តេចហ្ន៎ ទើបបានទារកទាំងនេះមិនគប្បីវិនាស គឺមិនសាបសូន្យចាកផ្នួស។ គ្រានោះ ព្រះអានន្ទដ៏មានអាយុក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលអានន្ទ ចុះទារក
ID: 636793755617268436
ទៅកាន់ទំព័រ៖