ព្រះត្រៃបិដក ភាគ ០៦

ទាំងនោះ​ ​អាច​នឹង​ចោល​បង្អើល​ក្អែក​ឲ្យ​ហើរ​ទៅ​បាន​ដែរ​ឬទេ​។​ ​ព្រះ​អានន្ទ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​អាច​ចោល​បង្អើល​បាន​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​ទ្រង់​បុញ្ញសិរី​ជា​ម្ចាស់​ ​ទ្រង់​ធ្វើ​នូវ​ធម្មី​កថា​ហើយ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​បំបួស​ទារក​មាន​អាយុ​ថយ​អំពី១៥ឆ្នាំ​ ​ដែល​អាច​ចោល​បង្អើល​ក្អែក​ឲ្យ​ហើរ​ទៅ​បាន​[​អដ្ឋកថា​ ​ថា​ ​ទារក​ណា​ ​ដែល​អង្គុយ​កាន់​ដុំដី​ដោយដៃ​ឆ្វេង​ ​ហើយ​អាច​ចោល​ក្អែក​ដែល​មក​ដើម្បី​ស៊ី​បាយ​ដែល​ដាក់​ខាងមុខ​ ​ឲ្យ​ហើរ​ទៅ​បាន​ ​ទារក​នេះ​គួរឲ្យ​បព្វជ្ជា​បាន​។​]​។​ ​
 [​១១៤​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​ឧប​នន្ទ​ ​ជា​សក្យ​បុត្រ​ដ៏​មាន​អាយុ​ ​មាន​សាមណេរ​ពីរ​រូប​ ​ឈ្មោះ​កណ្ឋ​កៈ១​ ​មហ​កៈ១​។​ ​សាមណេរ​ទាំងនោះ​ចេះតែ​ប្រទូស្ត​ ​(​សេព​មេថុនធម្ម​)​ ​គ្នានឹងគ្នា​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សាមណេរ​ ​មិនសមបើ​មក​ប្រព្រឹត្ត​អនាចារ​ ​មាន​សភាព​ដូច្នេះ​សោះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ក្រាបទូល​រឿង​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ម្នាក់ឯង​ ​មិន​ត្រូវឲ្យ​សាមណេរ​ពី​រូប​បម្រើ​ទេ​ ​ភិក្ខុ​ណា​ឲ្យ​បម្រើ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 636793755890644072
ទៅកាន់ទំព័រ៖