ព្រះត្រៃបិដក ភាគ ០៦
[១១៥] សម័យនោះឯង ព្រះដ៏មានបុញ្ញសិរី ទ្រង់គង់ចាំវស្សាអស់ហេមន្តរដូវ និងគិម្ហរដូវតែក្នុងក្រុងរាជគ្រឹះនោះ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ទិសទាំងឡាយក៏ចង្អៀតចង្អល់ ងងឹតងងល់ដល់ពួកសមណៈ សក្យបុត្រ ទិសទាំងឡាយមិនប្រាកដដល់ពួកសមណៈទាំងនេះ (ឬអ្វី បានជាគាប់ចិត្តនៅតែក្នុងទីនេះ មិនទៅទីឯទៀតសោះ)។ ភិក្ខុទាំងឡាយ បានឮពួកមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ គ្រានោះ ព្រះដ៏មានបុណ្យត្រាស់ហៅព្រះអានន្ទដ៏មានអាយុមក ហើយទ្រង់ត្រាស់ថា ម្នាលអានន្ទ អ្នកឯងចូរទៅកាន់យកកូនសោ ហើយចូរប្រាប់ពួកភិក្ខុដែលនៅក្នុងបរិវេណតាមលំដាប់ថា ម្នាលអាវុសោទាំងឡាយ ព្រះដ៏មានព្រះភាគ ព្រះអង្គប្រាថ្នានឹងយាងទៅកាន់ចារិកក្នុងទក្ខិណាគិរិជនបទ (បើ) លោកដ៏មានអាយុអង្គណា ត្រូវការ(ទៅ) លោកដ៏មានអាយុអង្គនោះចូរនិមន្តមកចុះ។ ព្រះអានន្ទដ៏មានអាយុទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះដ៏មានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស ដូច្នេះហើយ ក៏កាន់យកនូវកូនសោ ហើយទៅប្រាប់ភិក្ខុទាំងឡាយដែលនៅតាមបរិវេណថា ម្នាលអាវុសោទាំងឡាយ ព្រះដ៏មានបុណ្យ ព្រះអង្គប្រាថ្នានឹងយាងទៅកាន់ចារិកក្នុងទក្ខិណាគិរិជនបទ (បើ) លោកដ៏មានអាយុអង្គណា ត្រូវការ(ទៅ) លោកដ៏មានអាយុអង្គនោះ ចូរនិមន្តមកចុះ។ ភិក្ខុ
ID: 636793756198721693
ទៅកាន់ទំព័រ៖