ព្រះត្រៃបិដក ភាគ ០៦
ទាំងឡាយនិយាយដូច្នេះថា ម្នាលអាវុសោអានន្ទ ព្រះដ៏មានបុណ្យ បានទ្រង់បញ្ញត្តដើម្បីឲ្យភិក្ខុនៅជាប់និស្ស័យអស់វស្សាទាំងឡាយ១០ ដើម្បីឲ្យភិក្ខុមានវស្សា១០ ឲ្យនិស្ស័យបាន យើងទាំងឡាយគប្បីទៅក្នុងទីនោះផង គប្បីកាន់យកនិស្ស័យផង ការនៅបានតែបន្តិចបន្តួចផង យើងទាំងឡាយ ក៏ត្រូវត្រឡប់មកវិញផង ត្រូវកាន់យកនិស្ស័យម្តងទៀតផង បើប្រសិនណាជាព្រះឧបជ្ឈាយ៍និងអាចារ្យរបស់យើងទៅផង យើងក៏ទៅដែរ បើព្រះឧបជ្ឈាយ៍ និងអាចារ្យរបស់យើងទាំងឡាយមិនបានទៅទេ យើងក៏មិនបានទៅដែរ ម្នាលអាវុសោអានន្ទ កិរិយាដែលមានចិត្តវិលវល់មុខជានឹងប្រាកដដល់យើងទាំងឡាយ។ គ្រានោះ ព្រះដ៏មានបុណ្យ ទ្រង់យាងទៅកាន់ចារិកក្នុងទក្ខិណាគិរិជនបទ ដោយភិក្ខុសង្ឃមានពួកតិច។ ព្រះដ៏មានបុណ្យ ព្រះអង្គគង់នៅក្នុងទក្ខិណាគិរិជនបទ សមគួរតាមព្រះអធ្យាស្រ័យ ហើយក៏យាងត្រឡប់មកកាន់ក្រុងរាជគ្រឹះវិញ។ ទើបព្រះដ៏មានព្រះភាគ ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកហើយ ទ្រង់ត្រាស់សួរថា ម្នាលអានន្ទ ហេតុដូចម្តេចបានជាកាលដែលតថាគតបានចៀសទៅកាន់ទក្ខិណាគិរិជនបទ មានពួកភិក្ខុសង្ឃតិចម្ល៉េះ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា ហើយទ្រង់
ID: 636793756553181967
ទៅកាន់ទំព័រ៖