ព្រះត្រៃបិដក ភាគ ០៦

ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ដែល​ឆ្លាស​ប្រតិពល​នៅ​ជាប់​និស្ស័យ​អស់៥វស្សា​ ​ភិក្ខុ​ដែល​មិន​ឆ្លាស​ ​ត្រូវ​នៅ​ដរាបដល់​អស់ជីវិត​(​១​)​។​
 [​១១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំងឡាយ៥​ ​មិន​គប្បី​នៅ​ដោយ​ឥត​និស្ស័យ​ ​គឺជា​ភិក្ខុ​មិន​ប្រកបដោយ​កង​សីល​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ជា​ភិក្ខុ​មិន​ប្រកបដោយ​កង​សមាធិ​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ជា​ភិក្ខុ​មិន​ប្រកបដោយ​កង​បញ្ញា​ ​(​វិបស្សនា​)​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ជា​ភិក្ខុ​មិន​ប្រកបដោយ​កង​វិមុត្តិ​ ​(​អរហត្តផល​)​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ជា​ភិក្ខុ​មិន​ប្រកបដោយ​កង​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​(​បច្ចវេក្ខណញ្ញាណ​)​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំង៥នេះឯង​ ​មិន​គប្បី​នៅ​ដោយ​ឥត​និស្ស័យ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំងឡាយ៥​ ​គប្បី​នៅ​ដោយ​មិនបាច់​មាននិស្ស័យ​បាន​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ភិក្ខុ​ដែល​មិន​ឆ្លាស​នេះ​ ​ទោះបី​មាន​វស្សា​ដល់៦០​ ​ឬ៧០​ ​រាប់​អំពី​ឧបសម្បទា​មក​ក៏ដោយ​ ​បើ​រក​ភិក្ខុ​ចាស់​ជាង​ខ្លួន​ធ្វើជា​អាចារ្យ​មិនបាន​ ​ត្រូវតែ​ទៅ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ក្នុង​សំណាក់​ភិក្ខុ​អ្នក​ឆ្លាស​ ​ដែល​ខ្ចីវស្សា​ជាង​ខ្លួន​ ​ហើយ​និយាយ​សូមនិស្ស័យ​ថា​ ​បពិត្រ​លោក​ដ៏​មាន​អាយុ​ ​សូម​លោក​ជា​អាចារ្យ​របស់ខ្ញុំ​ករុណា​ ​ៗ​សូម​នៅ​អាស្រ័យ​នឹង​លោក​ដ៏​មាន​អាយុ​ផង​ដូច្នេះ​ ​អស់​វារៈ​បីដង​។​ ​បើនឹង​ចូល​ទៅ​ភូមិ​ ​ត្រូវ​ទៅ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ ​ហើយ​និយាយ​លា​អាចារ្យ​ថា​ ​បពិត្រ​លោក​អាចារ្យ​ ​ខ្ញុំករុណា​សូមលា​ទៅ​ភូមិ​ដូច្នេះ​ទើបបាន​។​
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 636793757013728309
ទៅកាន់ទំព័រ៖