ព្រះត្រៃបិដក ភាគ ០៦
ជាភិក្ខុវិបត្តិអាចារក្នុងអាចារដ៏ក្រៃលែង១ ជាភិក្ខុវិបត្តិទិដ្ឋិក្នុងទិដ្ឋិដ៏ក្រៃលែង១ ជាភិក្ខុចេះចាំតិច១ ជាភិក្ខុអាប់ឥតប្រាជ្ញា១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង មិនគួរនៅដោយឥតនិស្ស័យឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៥ គប្បីនៅដោយមិនមាននិស្ស័យបាន គឺជាភិក្ខុមិនវិបត្តិសីលក្នុងសីលដ៏ក្រៃលែង១ ជាភិក្ខុមិនវិបត្តិអាចារក្នុងអាចារដ៏ក្រៃលែង១ ជាភិក្ខុមិនវិបត្តិចាកទិដ្ឋិក្នុងទិដ្ឋិដ៏ក្រៃលែង១ ជាភិក្ខុចេះចាំច្រើន១ ជាភិក្ខុមានប្រាជ្ញា១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង ទើបគួរនៅដោយមិនបាច់មាននិស្ស័យបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៥ក្រៅពីនេះទៀត មិនគប្បីនៅដោយឥតនិស្ស័យ គឺភិក្ខុមិនស្គាល់អាបត្តិ១ មិនស្គាល់អនាបត្តិ១ មិនស្គាល់អាបត្តិស្រាល១ មិនស្គាល់អាបត្តិធ្ងន់១ ទាំងបាតិមោក្ខទាំងឡាយពីរ
(១) ភិក្ខុនោះក៏មិនបានចេះដោយពិស្តារ ភិក្ខុនោះមិនបានចែកដោយប្រពៃ មិនបានឲ្យប្រព្រឹត្តដោយប្រពៃ (មិនចាំស្ទាត់រត់មាត់) មិនកាត់សេចក្តីដោយល្អ តាមសុត្ត (សង្គ្រោះយកខន្ធកវិន័យ និងបរិវារៈ) តាមរបៀបនៃព្យញ្ជនៈ១
(១) ឱវាទបាតិមោក្ខ និងអាណាបាតិមោក្ខ។ អាណាបាតិមោក្ខចែកជាពីរ គឺភិក្ខុបាតិមោក្ខ១ ភិក្ខុនីបាតិមោក្ខ១ ក្នុងទីនេះ ទ្រង់សំដៅយកភិក្ខុបាតិមោក្ខ និងភិក្ខុនីបាតិមោក្ខ។
ID: 636793757655415012
ទៅកាន់ទំព័រ៖