ព្រះត្រៃបិដក ភាគ ០៦

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ​ទាំង៥នេះឯង​ ​មិន​គប្បី​នៅ​ដោយ​មិន​មាននិស្ស័យ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំងឡាយ៥​ ​គប្បី​នៅ​ដោយ​ឥត​និស្ស័យ​បាន​ ​គឺ​ភិក្ខុ​ស្គាល់​អាបត្តិ១​ ​ស្គាល់​អនាបត្តិ១​ ​ស្គាល់​អាបត្តិ​ស្រាល១​ ​ស្គាល់​អាបត្តិ​ធ្ងន់១​ ​ទាំង​បាតិមោក្ខ​ទាំងឡាយ​ពីរ​ ​ភិក្ខុ​នោះ​ក៏​ចេះ​ដោយ​ត្រឹមត្រូវ​ល្អ​ ​យ៉ាង​ពិស្តារ​ ​បាន​ចែក​ដោយ​ល្អ​ ​បាន​ឲ្យ​ប្រព្រឹត្ត​ដោយ​ប្រពៃ​ ​បាន​វិនិច្ឆ័យ​ដោយ​ត្រឹមត្រូវ​តាម​សុត្ត​ ​តាមរបៀប​នៃ​ព្យញ្ជនៈ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ​ទាំង៥នេះឯង​ ​ទើប​គួរ​នៅ​ដោយ​ឥត​និស្ស័យ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំងឡាយ៥ក្រៅពី​នេះ​ទៀត​ ​មិន​គប្បី​នៅ​ដោយ​ឥត​និស្ស័យ​ ​គឺ​ភិក្ខុ​មិន​ស្គាល់​អាបត្តិ១​ ​មិន​ស្គាល់​អនាបត្តិ១​ ​មិន​ស្គាល់​អាបត្តិ​ស្រាល១​ ​មិន​ស្គាល់​អាបត្តិ​ធ្ងន់១​ ​មាន​វស្សា​ថយ​ពី​ប្រាំ​ចុះ​មក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ​ទាំងឡាយ៥នេះឯង​ ​មិន​គួរ​នៅ​ដោយ​ឥត​និស្ស័យ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំងឡាយ៥​ ​គប្បី​នៅ​ដោយ​ឥត​និស្ស័យ​បាន​ ​គឺ​ភិក្ខុ​ស្គាល់​អាបត្តិ១​ ​ស្គាល់​អនាបត្តិ១​ ​ស្គាល់​អាបត្តិ​ស្រាល១​ ​
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 636793757899158953
ទៅកាន់ទំព័រ៖