ព្រះត្រៃបិដក ភាគ ០៦

ស្គាល់​អាបត្តិ​ធ្ងន់១​ ​មាន​វស្សា​ប្រាំ​ ​ឬ​មាន​វស្សា​ច្រើនជាង​ប្រាំ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ​ទាំងឡាយ៥នេះឯង​ ​ទើប​គួរ​នៅ​ដោយ​ឥត​និស្ស័យ​បាន​។​
 ​[​១១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំងឡាយ៦​ ​មិន​គប្បី​នៅ​ដោយ​ឥត​និស្ស័យ​ទេ​ ​គឺជា​ភិក្ខុ​ដែល​មិន​ប្រកបដោយ​កង​សីល​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ដែល​មិន​ប្រកបដោយ​កង​សមាធិ​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ដែល​មិន​ប្រកបដោយ​កង​បញ្ញា​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ដែល​មិន​ប្រកបដោយ​កង​វិមុត្តិ​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ដែល​មិន​ប្រកបដោយ​កង​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ជា​ភិក្ខុ​មាន​វស្សា​មិនទាន់​គ្រប់​ប្រាំ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ​ទាំង៦នេះឯង​ ​មិន​គួរ​នៅ​ដោយ​ឥត​និស្ស័យ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំងឡាយ៦​ ​គប្បី​នៅ​ដោយ​ឥត​និស្ស័យ​បាន​ ​គឺជា​ភិក្ខុ​ប្រកបដោយ​កង​សីល​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ជា​ភិក្ខុ​ប្រកបដោយ​កង​សមាធិ​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ជា​ភិក្ខុ​ប្រកបដោយ​កង​បញ្ញា​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ជា​ភិក្ខុ​ប្រកបដោយ​កង​វិមុត្តិ​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ជា​ភិក្ខុ​ប្រកបដោយ
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 636793758205576479
ទៅកាន់ទំព័រ៖