ព្រះត្រៃបិដក ភាគ ០៦

កង​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ជា​ភិក្ខុ​មាន​វស្សា​ប្រាំ​ ​ឬ​មាន​វស្សា​ច្រើនជាង​ប្រាំ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ​ទាំង៦នេះឯង​ ​ទើប​គួរ​នៅ​ដោយ​ឥត​និស្ស័យ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំងឡាយ៦ក្រៅពី​នេះ​ទៀត​ ​មិន​គប្បី​នៅ​ដោយ​ឥត​និស្ស័យ​ ​គឺជា​ភិក្ខុ​មិន​មាន​សទ្ធា១​ ​ជា​ភិក្ខុ​មិន​ខ្មាសបាប១​ ​ជា​ភិក្ខុ​មិន​ខ្លាច​បាប១​ ​ជា​ភិក្ខុ​ខ្ជិល១​ ​ជា​ភិក្ខុ​វង្វេងស្មារតី១​ ​ជា​ភិក្ខុ​មាន​វស្សា​មិនទាន់​គ្រប់​ប្រាំ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ​ទាំង៦នេះឯង​ ​មិន​គួរ​នៅ​ដោយ​ឥត​និស្ស័យ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំងឡាយ៦​ ​គប្បី​នៅ​ដោយ​ឥត​និស្ស័យ​បាន​ ​គឺជា​ភិក្ខុ​មាន​សទ្ធា១​ ​ជា​ភិក្ខុ​ខ្មាសបាប១​ ​ជា​ភិក្ខុ​ខ្លាច​បាប១​ ​ជា​ភិក្ខុ​មាន​សេចក្តី​ប្រារព្ធ​ព្យាយាម​ហើយ១​ ​ជា​ភិ​ក្ខុ​ដម្កល់​ស្មារតី​ខ្ជាប់ខ្ជួន១​ ​ជា​ភិក្ខុ​មាន​វស្សា​ប្រាំ​ ​ឬ​មាន​វស្សា​ច្រើនជាង​ប្រាំ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ​ទាំង៦នេះឯង​ ​ទើប​គួរ​នៅ​ដោយ​ឥត​និស្ស័យ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំងឡាយ៦ក្រៅពី​នេះ​ទៀត​ ​មិន​គប្បី​នៅ​ដោយ​ឥត​និស្ស័យ​ ​គឺជា​ភិក្ខុ​វិបត្តិ​សីល​ក្នុង​សីល​ដ៏​ក្រៃលែង១​ ​ជា​ភិក្ខុ​វិបត្តិ​អាចារ​ ​(​មារយាទ​)​ ​
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 636793758538875543
ទៅកាន់ទំព័រ៖