ព្រះត្រៃបិដក ភាគ ០៦
ក្នុងអាចារដ៏ក្រៃលែង១ ជាភិក្ខុវិបត្តិទិដ្ឋិក្នុងទិដ្ឋិដ៏ក្រៃលែង១ ជាភិក្ខុចេះចាំ(ពុទ្ធវចនៈ)តិច១ ជាភិក្ខុមិនមានប្រាជ្ញា១ ជាភិក្ខុមានវស្សាមិនទាន់គ្រប់ប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះឯង មិនគួរនៅដោយឥតនិស្ស័យឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៦ គប្បីនៅដោយមិនបាច់និស្ស័យ គឺជាភិក្ខុមិនវិបត្តិសីលក្នុងសីលដ៏ក្រៃលែង១ ជាភិក្ខុមិនវិបត្តិអាចារក្នុងអាចារដ៏ក្រៃលែង១ ជាភិក្ខុមិនវិបត្តិទិដ្ឋិក្នុងទិដ្ឋិដ៏ក្រៃលែង១ ជាភិក្ខុចេះចាំ(ពុទ្ធវចនៈ)ច្រើន១ ជាភិក្ខុមានប្រាជ្ញា១ ជាភិក្ខុមានវស្សាប្រាំ ឬមានវស្សាច្រើនជាងប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយអង្គទាំង៦នេះឯង ទើបគួរនៅមិនបាច់មាននិស្ស័យបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៦ក្រៅពីនេះទៀត មិនគប្បីនៅដោយឥតនិស្ស័យ គឺភិក្ខុមិនស្គាល់អាបត្តិ១ មិនស្គាល់អនាបត្តិ១ មិនស្គាល់អាបត្តិស្រាល១ មិនស្គាល់អាបត្តិធ្ងន់១ ទាំងបាតិមោក្ខទាំងឡាយពីរ ភិក្ខុនោះមិនបានចេះចាំដោយពិស្តារ មិនបានចែកដោយល្អ មិនឲ្យប្រព្រឹត្តដោយប្រពៃ មិនវិនិច្ឆ័យដោយត្រឹមត្រូវ តាមសុត្ត តាមលំដាប់ព្យញ្ជនៈ១ ជាភិក្ខុមានវស្សាមិនគ្រប់ប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយអង្គទាំង៦នេះឯង មិនគួរនៅដោយមិនមាននិស្ស័យទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប
ID: 636793758788319810
ទៅកាន់ទំព័រ៖