ព្រះត្រៃបិដក ភាគ ០៦

ចូល​ទៅដល់​ហើយ​ ​ទ្រង់​គង់​លើ​អាសនៈ​ដែលគេ​រៀបចំ​ថ្វាយ​។​ ​គ្រានោះ​ ​ព្រះនាង​ទេវី​ជា​មាតា​រាហុល​ ​បាន​ពោល​ពាក្យ​នេះ​នឹង​រាហុល​កុមារ​ថា​ ​ម្នាល​រាហុល​ ​ព្រះ​សមណៈ​នេះ​ ​ជា​បិតា​របស់​បា​ហើយ​ ​បា​ឯង​ចូរ​ទៅ​សូម​ទ្រព្យ​មត៌ក​របស់​បិតា​បា​ចុះ​។​ ​លំដាប់នោះ​ ​រាហុល​កុមារ​ក៏​ចូល​ទៅ​រក​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ឈរ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​សមណៈ​ ​ម្លប់​ ​(​បុណ្យ​)​ ​របស់​ព្រះអង្គ​សុខ​ស្រួល​ណាស់​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ក្រោក​ចាក​ពុទ្ធាសនៈ​ ​ហើយ​យាង​ចេញទៅ​។​ ​គ្រានោះ​ ​រាហុល​កុមារ​ ​ក៏​តាម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ប្រកិត​អំពី​ខាង​ក្រោយ​ៗ​ ​ហើយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​សមណៈ​ ​សូម​ព្រះអង្គ​ទ្រង់ប្រទាន​ទ្រព្យ​មត៌ក​ដល់​ខ្ញុំ​ ​សូម​ព្រះអង្គ​ ​ទ្រង់ប្រទាន​ទ្រព្យ​មត៌ក​ដល់​ខ្ញុំ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ហៅ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​មក​ហើយ​ត្រាស់​ថា​ ​ម្នាល​សារីបុត្រ​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​បំបួស​រាហុល​កុមារ​ចុះ​។​ ​ព្រះ​សារីបុត្រ​ទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​នឹង​បំបួស​រាហុល​កុមារ​ដោយ​វិធី​ដូចម្តេច​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​បុញ្ញសិរី​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​សាមណេរ​បព្វជ្ជា​ដោយ
ថយ | ទំព័រទី ២៧២ | បន្ទាប់
ID: 636793759471798903
ទៅកាន់ទំព័រ៖