ព្រះត្រៃបិដក ភាគ ០៦

បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​សូម​អង្វរ​ថា​ ​លោកម្ចាស់​ទាំងឡាយ​កុំ​បំបួស​កូន​ដែល​មាតាបិតា​មិនបាន​អនុញ្ញាត​ឡើយ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ព្រះបាទ​សុទ្ធោទន​សក្យរាជ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​សមាទាន​នូវ​កុសលធម៌​ដោយ​ប្រពៃ​ ​ឲ្យ​ក្លៀវក្លា​ឡើង​ដោយ​ល្អ​ ​និង​ឲ្យ​មានព្រះហឫទ័យ​រីករាយ​ដោយ​ធម្មី​កថា​។​ ​ឯ​ព្រះបាទ​សុទ្ធោទន​សក្យរាជ​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​សមាទាន​នូវ​កុសលធម៌​ដោយ​ប្រពៃ​ ​ឲ្យ​ក្លៀវក្លា​ឡើង​ដោយ​ល្អ​ ​និង​ឲ្យ​រីករាយ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​ប្រទក្សិណ​ ​(​យាង​វិល​ខាងស្តាំ​)​ ​ហើយ​ស្តេច​ចៀសចេញ​ទៅ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុត្រ​ដែល​មាតា​និង​បិតា​មិនបាន​អនុញ្ញាត​ ​ភិក្ខុ​មិន​គប្បី​បំបួស​ឡើយ​ ​បើ​ភិក្ខុ​ណា​បំបួស​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​លំដាប់ពីនោះ​មក​ ​ព្រះ​ដ៏​មានបុណ្យ​ ​ទ្រង់​គង់​ក្នុង​ក្រុង​កបិលវត្ថុ​ ​តាម​សមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ហើយ​ ​ទ្រង់​យាង​សំដៅ​ទៅកាន់​ចារិក​ឯ​ក្រុង​សាវត្ថី​ ​ទ្រង់​ត្រាស់​ទៅ​
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 636793760430303726
ទៅកាន់ទំព័រ៖