ព្រះត្រៃបិដក ភាគ ០៦

កាន់​ចារិក​ដោយ​លំ​ដាប់​ៗ​ហើយ​ ​ទ្រង់​បាន​ដល់ទៅ​ក្រុង​សាវត្ថី​នោះ​។​ ​តាម​ដំណាល​ក្នុង​និទាន​នោះ​ថា​ ​ព្រះ​ដ៏​មានបុណ្យ​ ​ទ្រង់​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ក្បែរ​ក្រុង​សាវត្ថី​។​
 [​១១៩​]​ ​សម័យ​នោះ​ឯង​ ​ត្រកូល​ឧបដ្ឋាក​របស់​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​បញ្ជូន​ទារក​ទៅ​ក្នុង​សំណាក់​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​ហើយ​និយាយ​ថា​ ​សូម​ព្រះ​ថេរៈ​បំបួស​ទារក​នេះ​ឲ្យ​ទាន​។​ ​គ្រានោះ​ ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បញ្ញត្ត​ថា​ ​ភិក្ខុ​មួយ​រូប​មិន​ត្រូវឲ្យ​សាមណេរ​ពីរ​រូប​បម្រើ​ខ្លួន​ ​ឥឡូវ​រាហុល​សាមណេរ​នេះ​ ​ជា​សាមណេរ​របស់​អញ​ ​តើ​អញ​នឹង​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​ហ្ន៎​។​ ​ព្រះ​សារីបុត្រ​ក៏​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​មួយ​រូប​ដែល​ឆ្លាស​ប្រតិពល​ ​ឲ្យ​សាមណេរ​ពីរ​រូប​បម្រើ​បាន​ ​ម្យ៉ាងវិញទៀត​ ​បើ​ភិក្ខុ​នោះ​អាច​ទូន្មាន​ប្រៀនប្រដៅ​សាមណេរ​ប៉ុន្មាន​រូប​បាន​ ​ឲ្យ​សាមណេរ​មាន​ទាំង​ប៉ុណ្ណោះ​បម្រើ​ក៏បាន​ដែរ​។​
 [​១២០​]​ ​គ្រាត​ពីនោះ​មក​ ​សាមណេរ​ទាំងឡាយ​បាន​ត្រិះរិះ​សេចក្តី​នេះ​នឹងគ្នា​ថា​ ​សិក្ខាបទ​របស់​យើង​ទាំងឡាយ​មាន​ប៉ុន្មាន​ហ្ន៎​ ​ម្យ៉ាងទៀត​ ​យើង​ទាំងឡាយ​គួរ​សិក្សា​ក្នុង​វិន័យ​ដូចម្តេច​ខ្លះ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 636793760759912579
ទៅកាន់ទំព័រ៖