ព្រះត្រៃបិដក ភាគ ០៦

 ​[​១២១​]​ ​សម័យ​នោះ​ឯង​ ​សាមណេរ​ទាំងឡាយ​មិន​គោរព​ ​មិន​កោតក្រែង​ ​មានការ​ចិញ្ចឹមជីវិត​មិន​ស្មើភាគ​គ្នា​ក្នុង​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សាមណេរ​ ​មិនសមបើ​មិន​គោរព​ ​មិន​កោតក្រែង​ ​មានការ​ចិញ្ចឹមជីវិត​មិន​ស្មើភាគ​គ្នា​ ​ក្នុង​ភិក្ខុ​ទាំងឡាយ​ ​(​ដូច្នេះ​)​ ​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មានបុណ្យ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ធ្វើទណ្ឌកម្ម​ដល់​សាមណេរ​ដែល​ប្រកបដោយ​អង្គ​ទាំងឡាយ៥​ ​គឺ​សាមណេរ​ព្យាយាម​ដើម្បីនឹង​ឲ្យ​សាបសូន្យ​លាភ​របស់​ភិក្ខុ​ទាំងឡាយ១​ ​សាមណេរ​ព្យាយាម​ដើម្បី​មិន​ឲ្យ​ជា​ប្រយោជន៍​(​១​)​ ​ដល់​ភិក្ខុ​ទាំងឡាយ១​ ​សាមណេរ​ព្យាយាម​ ​ដើម្បីនឹង​មិន​ឲ្យ​ភិក្ខុ​ទាំងឡាយ​បាន​នូវ​លំនៅ១​ ​សាមណេរ​ជេរ​គម្រាម​នូវ​ភិក្ខុ​ទាំងឡាយ១​ ​សា​មណេរញុំាង​ភិក្ខុ​ទាំងឡាយ​ឲ្យ​បែក​ចាក​ភិក្ខុ​ទាំងឡាយ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ធ្វើទណ្ឌកម្ម​ ​ដល់​សាមណេរ​ ​ដែល​ប្រកបដោយ​អង្គ​ទាំងឡាយ៥នេះ​។​ ​លំដាប់​តពីនោះមក​ ​ភិក្ខុ​ទាំងឡាយ​បាន​ត្រិះរិះ​នូវ​សេចក្តី​នេះ​ថា​ ​យើង​ទាំងឡាយ​គប្បី​ធ្វើទណ្ឌកម្ម​ដូចម្តេច​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​
​(​១​)​ ​អដ្ឋកថា​ ​សំដៅយក​ឧបទ្រព​ ​គឺ​បៀតបៀន​ឲ្យ​មាន​ភ័យ​អន្តរាយ​ ​ឲ្យ​ចង្អៀតចង្អល់​ចិត្ត​។​
ថយ | ទំព័រទី ២៧៨ | បន្ទាប់
ID: 636793761391478702
ទៅកាន់ទំព័រ៖