ព្រះត្រៃបិដក ភាគ ០៦
ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតបានជាអរហន្តសម្មាសម្ពុទ្ធហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរប្រុងសោតប្បសាទចុះ។ តថាគតនឹងប្រៀនប្រដៅព្រះនិព្វាន ដែលតថាគតបានត្រាស់ដឹងហើយ ឥឡូវតថាគតនឹងសំដែងធម៌ ក៏កុលបុត្រទាំងឡាយ ចេញចាកផ្ទះ បួសក្នុងភាពនៃបុគ្គលមិនមានការងារជាប្រយោជន៍ដល់ផ្ទះដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា កាលបើអ្នកទាំងឡាយប្រតិបត្តិគួរតាមពាក្យប្រដៅរបស់តថាគត ពុំយូរឡើយ មុខជានឹងបានធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញាខ្លួនឯងក្នុងបច្ចុប្បន្ននេះ ចំពោះអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គព្រហ្មចរិយៈ ហើយសម្រេចសម្រាន្តនៅដោយឥរិយាបថទាំង៤។ ព្រះដ៏មានព្រះភាគ បានអាចញុំាងបញ្ចវគ្គិយភិក្ខុទាំងឡាយឲ្យយល់ច្បាស់ (ក្នុងពេលនោះ)។ លុះគ្រាជាខាងក្រោយ បញ្ចវគ្គិយភិក្ខុទាំងឡាយតាំងចិត្តស្តាប់ព្រះដ៏មានព្រះភាគ ផ្អៀងនូវសោតប្បសាទ ហើយផ្ចង់ចិត្តដើម្បីដឹងច្បាស់។
[១៣] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅបញ្ចវគ្គិយភិក្ខុទាំងឡាយមក ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម៌អមខាង
(១) ទាំងពីរប្រការនេះ គឺបព្វជិតមិនគួរសេពគប់ឡើយ។ (ធម៌អមខាងទាំងពីរ
(១) ពាក្យនេះប្រែចេញពីបាលីថា អន្តា។ អន្ត ប្រែថា ទីបំផុត តែក្នុងទីនេះ ប្រែថា អមខាង គឺធម៌ជាផ្លូវប្រតិបត្តិលាមក ថោកទាប នៅអមខាងទាំងពីរនៃមជ្ឈិមាបដិបទា ដែលជាផ្លូវប្រតិបត្តិកណ្តាល។
ID: 636793422689769629
ទៅកាន់ទំព័រ៖