ព្រះត្រៃបិដក ភាគ ០៦
បុណ្យ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ខ្ទើយជាអនុបសម្បន្ន សង្ឃមិនគប្បីឲ្យឧបសម្ប័ទឡើយ (បើ) ជាឧបសម្ប័ទហើយ ត្រូវឲ្យវិនាសចេញ។
[១២៦] សម័យនោះឯង មានកុលបុត្រចាស់ម្នាក់ ជាបុគ្គលគ្មានញាតិសាលោហិត តែធ្លាប់ជាអ្នកមានសេចក្តីសុខដ៏ល្អិតល្អ។ ឯកុលបុត្រចាស់នោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អញឯងជាសុខុមាលជាតិ តែមិនអាចនឹងបានភោគសម្បត្តិដែលខ្លួនមិនទាន់បានផង មិនអាចនឹងធ្វើភោគសម្បត្តិ ដែលខ្លួនបានហើយ ឲ្យរឹតតែចំរើនផង បើដូច្នេះ អញនឹងគប្បីចិញ្ចឹមជីវិតដោយឧបាយយ៉ាងនេះអេះ ទើបបានស្រួល មិនបាច់លំបាកផង។ លំដាប់តពីនោះមក កុលបុត្រចាស់ដែលគ្មានញាតិសាលោហិតនោះបានរំពឹងសេចក្តីនេះតទៅទៀតថា ពួកសមណៈ ជាសក្យបុត្រទាំងនេះ មានសីលជាសុខ មានសមាចារជាសុខ បានឆាន់នូវភោជនដ៏ល្អ ដេកលើដំណេកទាំងឡាយដែលហប់ មិនមានខ្យល់ បើដូច្នោះ មានតែអញត្រូវតាក់តែងបាត្រនិងចីវរ កោរសក់ និងពុកមាត់ ស្លៀកដណ្តប់នូវសំពត់កាសាយៈទាំងឡាយខ្លួនឯង ទៅកាន់អារាម ហើយនៅអាស្រ័យជាមួយនឹងភិក្ខុទាំងឡាយចុះ។ ទើបកុលបុត្រចាស់គ្មានញាតិសាលោហិតនោះ ក៏តាក់តែងបាត្រនិងចីវរ កោរសក់និងពុកមាត់ ស្លៀកដណ្តប់នូវសំពត់កាសាយៈ
ID: 636793763375052156
ទៅកាន់ទំព័រ៖