ព្រះត្រៃបិដក ភាគ ០៦
[១២៧] សម័យនោះឯង នាគមួយរូបនឿយណាយ ខ្ពើមរអើមក្នុងកំណើតរបស់នាគ។ ឯនាគនោះ ក៏រំពឹងគិតដូច្នេះថា ដោយឧបាយដូចម្តេចអេះ ទើបអញនឹងបានរួចស្រឡះអំពីកំណើតនៃនាគផង ត្រឡប់បានជាអត្តភាពជាមនុស្សយ៉ាងឆាប់ផង។ គ្រាតមក នាគនោះរំពឹងគិតដូច្នេះថា មានតែពួកសមណៈ សក្យបុត្រទាំងនេះ ទើបលោកជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ប្រព្រឹត្តប្រសើរ និយាយពាក្យស្មោះត្រង់ មានសីល មានកល្យាណធម៌ បើសិនជាអញបានបួសនឹងពួកសមណៈសក្យបុត្រ អញមុខជានឹងបានរួចស្រឡះអំពីកំណើតនាគផង មុខជានឹងត្រឡប់បានអត្តភាពជាមនុស្សយ៉ាងឆាប់ផង ដោយទំនងយ៉ាងនេះឯងមិនលែងឡើយ។ លំដាប់នោះ នាគនោះក៏ចូលទៅរកភិក្ខុទាំងឡាយដោយភេទជាមាណព ហើយសូមបព្វជ្ជា។ ភិក្ខុទាំងឡាយក៏ឲ្យបព្វជ្ជាឧបសម្បទានាគនោះ។ សម័យនោះឯង នាគនោះនៅអាស្រ័យក្នុងវិហារ នាទីបំផុត (ដែន)ជាមួយនឹងភិក្ខុមួយរូប។ ឯភិក្ខុនោះក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ទៅដើរចង្ក្រមក្នុងទីវាល។ កាលដែលភិក្ខុនោះចេញទៅហើយ នាគនោះក៏ដេកលក់ស្និទ្ធទៅ។ វិហារ (កុដិ)ទាំងមូល ក៏ពេញ
ID: 636793763882761195
ទៅកាន់ទំព័រ៖