ព្រះត្រៃបិដក ភាគ ០៦

ដោយ​ពស់​។​ ​មាន​ភ្នេន​ទាំងឡាយ​ ​លៀនចេញ​ទៅតាម​បង្អួច​។​ ​កាលដែល​ភិក្ខុ​នោះ​ច្រាន​សន្ទះទ្វារ​ដោយ​គិតថា​ ​អញ​នឹង​ចូល​ទៅកាន់​វិហារ​ ​ក៏បាន​ឃើញ​នូវ​វិហារ​ទាំងមូល​ ​ពេញដោយ​ពស់​ ​និង​ភ្នេន​លៀនចេញ​តាម​បង្អួច​ ​លុះ​ឃើញ​ហើយ​ ​ក៏​ខ្លាច​ ​ហើយ​ធ្វើ​នូវ​សំឡេង​ដ៏​ប្លែក​។​ ​ភិក្ខុ​ទាំងឡាយ​ស្ទុះ​ចូល​ទៅ​ ​ហើយក៏​និយាយ​ពាក្យ​នេះ​នឹង​ភិក្ខុ​នោះ​ថា​ ​ម្នាល​អាវុសោ​ ​ហេតុអ្វី​ក៏​លោក​ធ្វើ​នូវ​សម្រែក​ដ៏​ប្លែក​ដូច្នេះ​។​ ​ភិក្ខុ​នោះ​ប្រាប់​ថា​ ​ម្នាល​អាវុសោ​ ​វិហារ​ទាំងមូល​នេះ​ ​ពេញដោយ​ពស់​ ​មាន​ភ្នេន​លៀនចេញ​ទៅតាម​បង្អួច​។​ ​គ្រានោះ​ ​នាគ​នោះ​ភ្ញាក់​ឡើង​ដោយ​សំឡេង​នោះ​ហើយ​ ​ក៏​អង្គុយ​លើ​អាសនៈ​ជា​របស់​ខ្លួន​។​ ​ភិក្ខុ​ទាំងឡាយ​សួរ​ថា​ ​ម្នាល​អាវុសោ​ ​អ្នកឯង​ជា​អ្វី​។​ ​នាគ​នោះ​ឆ្លើយ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​ជានា​គ​។​ ​ភិក្ខុ​ទាំងនោះ​សួរ​ទៀត​ថា​ ​ម្នាល​អាវុសោ​ ​ចុះ​ហេតុ​ដូចម្តេច​បាន​ជា​អ្នកឯង​មក​ធ្វើយ៉ាងហ្នឹង​។​ ​នាគ​នោះ​ក៏​ឆ្លើយ​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មានបុណ្យ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មានបុណ្យ​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​នឹង​នាគ​នោះ​ថា​ ​អ្នកឯង​ជាពួក​នាគ​ ​មិន​មានធម៌​ដុះដាល​ឡើង​ក្នុង​ធម៌​វិន័យ​នេះ​ទេ​ ​ម្នាល​នាគ​ ​អ្នកឯង​ចូរ​ទៅវិញ​ទៅ​ ​(​តែ​)​ ​អ្នកឯង​ចូរ​រក្សា​នូវ​ឧបោសថ​ក្នុង​ថ្ងៃទី១៤​ ​
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 636793764127015166
ទៅកាន់ទំព័រ៖