ព្រះត្រៃបិដក ភាគ ០៦

 [​១២៩​]​ ​សម័យ​នោះ​ឯង​ ​មាណព​ម្នាក់​ផ្តាច់​បង់ជីវិត​បិតា​។​ ​មាណព​នោះ​កើតទុក្ខ​ ​អៀនអន់​ ​ខ្ពើមរអើម​នឹង​បាបកម្ម​នោះ​។​ ​លំដាប់ពីនោះ​មក​ ​មាណព​នោះ​មានគំនិត​យ៉ាងនេះ​ថា​ ​ដោយ​ឧបាយ​ដូចម្តេច​អេះ​ ​ទើប​អញ​នឹង​ជីករំលើង​កម្ម​ដ៏​លាមក​នេះ​ចោលចេញ​បាន​។​ ​គ្រាត​មក​ទៀត​ ​មាណព​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ពួក​សមណៈ​ ​ជា​សក្យ​បុត្រ​ទាំងនេះ​ ​ជា​អ្នក​ប្រព្រឹត្ត​ធម៌​ ​ប្រព្រឹត្ត​ស្មើ​ ​ប្រព្រឹត្ត​ប្រសើរ​ ​ពោល​ពាក្យ​ទៀងត្រង់​ ​មាន​សីល​ ​និង​មាន​កល្យាណធម៌​ ​បើសិនណា​ជា​អញ​បាន​បួស​ក្នុង​សំណាក់​ពួក​សមណៈ​សក្យ​បុត្រ​ ​អញ​មុខ​ជា​នឹង​ជីករំលើង​បាបកម្ម​នេះ​ ​ដោយ​ទំនង​យ៉ាងនេះ​បាន​មិនខាន​ឡើយ​។​ ​មាណព​នោះ​ ​ក៏​ចូល​ទៅ​រក​ភិក្ខុ​ទាំងឡាយ​ ​ហើយ​សូម​បព្វជ្ជា​ក្នុង​គ្រានោះ​ឯង​។​ ​ភិក្ខុ​ទាំងឡាយ​បាន​និយាយ​យ៉ាងនេះ​នឹង​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​ឧបាលិ​ ​កាលពីមុន​មាន​នាគ​មក​បួស​នឹង​ពួក​ភិក្ខុ​ ​ដោយ​ភេទ​ជា​មាណព​ម្តង​ទៅ​ហើយ​ ​ម្នាល​អាវុសោ​ឧបាលិ​ ​យើង​សូម​រំលឹក​លោក​ ​សូម​និមន្ត​លោក​ទៅ​ជម្រះ​សួរ​មាណព​នេះ​ទៀត​។​ ​ឯ​មាណព​នោះ​ ​កាលបើ​ត្រូវ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ ​លោក​
ថយ | ទំព័រទី ២៩០ | បន្ទាប់
ID: 636793765077199513
ទៅកាន់ទំព័រ៖